Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវបានម៉ូតូធុនធំមួយគ្រឿង បុកបណ្តាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាម

ភ្នំពេញ ៖ នារីម្នាក់បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូបម្រុងឆ្លងផ្លូវ ត្រូវបានម៉ូតូប្រភេទធុនធំមួយគ្រឿង ជិះបុកទាំងកំរោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឋិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស មុខក្រសួងព័ត៌មាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីរងគ្រោះខាងលើ មានឈ្មោះ ទ្រី ស្រីលីន អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅបន្ទប់ជួល នៅភូមិសាមគ្គី សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកscoopy i ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1GQ.2244 ធ្វើដំណើរចេញពីតូបកាហ្វេ ក្នុងទិសដៅពីជើងទៅត្បូង បម្រុងបត់ឆ្លងផ្លូវ ស្របពេលនោះ ក៏មានបុរសម្នាក់បើកបរម៉ូតូធំមួយគ្រឿងម៉ាក kawasaki ពណ៌ត្រួយចេកពាក់ផ្លាកលេខភ្នំពេញ 1HW.0909 បើកបរក្នុងលឿនលឿន រួចក៏បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខ បានជ្រុលចង្កូតទៅបុកនារីរងគ្រោះ ដែលកំពុងតែជិះម៉ូតូឆ្លងផ្លូវ ចំពីមុខយ៉ាងពេញទំហឹង ខ្ទាតប៉ើងទៅលើចញ្ចើមផ្លូវបែកក្បាល ហូរឈាមស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនគរបាលជំនាញចរាចរណ៍ អធិដ្ឋាននគរបាលខណ្ឌដូនពេញ និងចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក ចំណែកអ្នកបើកបរម៉ូតូធុនធំ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។
រីឯសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖សួង សាម

×