Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ចាម រកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៥២ នាក់

កំពង់ចាម ៖ ខេត្តកំពង់ចាមរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៥២ នាក់ គឺនៅស្រុកបាធាយ ៩ នាក់, ស្រុកជើងព្រៃ ២៨ នាក់, ស្រុកព្រៃឈរ ១២ នាក់,មកពីខេត្តកំពង់ធំ ១ នាក់ ,មកពីខេត្តកណ្តាល ១ នាក់ និងនៅស្រុកកងមាស ១ នាក់ នៅថ្ងៃទី ១៩ ឧសភា។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកកម្មករកម្មការិនី និងអ្នកសង្ស័យចំនួន៦១២នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៥២នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ

សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្លួននូវវិធានការ ” ៣កុំ ៣ការពារ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូដ-១៩

ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×