Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវបានចេញសេចក្តីសម្រេចការផ្អាកជាបណ្តោះអាសន្ននូវ អាជីវកម្ម ការលក់ដូរនៅក្នុងផ្សារសំរោងយ៉ាង ភូមិស្មខ្លី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បាន ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារសំរោងយោង ភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ចាប់ពីម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។

ក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។

អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ទីរសុខាភិបាល ។ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករទាំងអស់នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅមណ្ឌលចត្តាឡីស័ក(បឋមសិក្សាហាំងងើស្មៅខ្ញី)។ ក្នុងករណី បងប្អូនខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើត្រូវទៅផ្ដល់សំណាក នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ។

អាជីវករទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬ ទីសំណាក់ជាមួយគ្នា។

ការជួបជុំរបស់មន្ត្រីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត ។

ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រ នៃការផ្អាកជាបណ្តោះអាសន្ននេះ។ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាពិសេសវិធានការ៣កុំ ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកបាទី និងឃុំត្រពាំងសាប ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×