Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែសណាស់ ! សង្ស័យទុកកូនតូចអង្គុយក្រោយម្នាក់ឯង ទើបមិនដឹងក្មេងធ្លាក់បែបនេះ សំណាងជីវិតថ្លៃ ឡានបើកមកបីក្រោយចាប់ហ្វ្រាំងទាន់ (វីដេអូ)

ភ្នំពេញ ៖ មហាជននាំគ្នារន្ធត់ចិត្តជាខ្លាំង ក្រោយបានឃើញវីដេអូ បង្ហាញក្មេងតូចម្នាក់ បានធ្លាក់ចុះពីលើកង់បីឥណ្ឌា (PassApp) ដែលកំពុងបើកក្នុងល្បឿនយ៉ាងលឿន។ ប៉ុន្តែ នេះចាត់ទុកជារយលានសំណាងហើយ ដែលក្មេងតូចនោះបានព្រះធរណីទ្រ គឺក្រោយធ្លាក់ខ្ពាកដល់ដី បានស្រវ៉ាងើបក្រោកឡើងភ្លែត ស្របពេលឡាន១គ្រឿងចូលមកដល់ និងចាប់ហ្រ្វាំងទាន់ ដែលធ្វើឲ្យគ្រប់ៗគ្នាតក់ស្លុតផង រំភើបផង ក្រោយឃើញកុមារនេះជីវិតថ្លៃ អាចរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ។

ដោយឡែក បើតាមប្រភពព័ត៌មានហ្វេសប៊ុកឈ្មោះ Ling Ling បានប្រាប់ឲ្យដឹងថា ករណីក្មេងតូចម្នាក់ធ្លាក់ពីកង់បីដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ (ម្តុំព្រែកលៀប)។

ប្រភពបន្តថា បើទោះបីជាមានការធ្លាក់បែបនេះក្ដី ក៏ខាងអ្នកបើកកង់បី និងឪពុករបស់ក្មេងតូចនោះ ពុំដឹងខ្លួនឡើយ រហូតដល់មានពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាជិះម៉ូតូដេញប្រាប់ ទើបដឹងនាំគ្នាភ្ញាក់ខ្លួនព្រើតតែម្ដង។

តែបើតាមការពិនិត្យនៅក្នុងវីដេអូ ក្មេងស្រីតូចនោះ អាចត្រូវបានឪពុកជាអ្នកបើកបរកង់បី ឲ្យអង្គុយនៅខាងក្រោយម្នាក់ឯង ទើបបានជាពុំដឹងក្មេងធ្លាក់បែបនេះ។ ព្រោះថា ករណីនេះផងដែរ គេតែងសង្កេតឃើញជារឿយៗ ដែលឪពុកជាអ្នកបើកកង់បី ទុកកូនៗឲ្យអង្គុយក្រោយ ដោយពុំគិតពីហានិភ័យគ្រោះថ្នាក់កើតឡើងបែបនេះសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×