Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនថា អាមេរិក កំពុងគម្រាមគំហែងដល់សន្តិភាព ខណៈកប៉ាល់អាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធទី ១៩ ខែឧសភាថា បានគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពនៃច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាចម្បាំងរបស់សហរដ្ឋអាមេរិក បានបើកជាថ្មីម្តងទៀតតាមរយៈផ្លូវទឹក ដ៏មានភាពចម្រូងចម្រាសរវាងកោះតៃវ៉ាន់ និងប្រទេសជិតខាងដ៏ធំរបស់កោះគឺចិន។

នាវាចម្បាំងទី ៧ របស់កងនាវាចរអាមេរិកបាននិយាយថា នាវាពិឃាតដឹកនាំដោយកាំជ្រួច Arleigh Burke របស់នាវាឈ្មោះ USS Curtis Wilbur បានអនុវត្ត“ ការបើកឆ្លងដែនសមុទ្រតៃវ៉ាន់តាមទម្លាប់” កាលពីថ្ងៃអង្គារស្របតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍និយាយថា ការបើកកប៉ាល់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់គឺបង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ ក្នុងនោះ យោធាសហរដ្ឋអាមេរិកនឹងបន្តហោះហើរ និងប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។

អ្នកនាំពាក្យបញ្ជាការភូមិភាគខាងកើតប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង និងបានថ្កោលទោសចំពោះទង្វើនេះ ដែលកើតឡើងចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាអំណាចទាំងពីរ។
លោកបាននិយាយថា សកម្មភាពរបស់អាមេរិកបានបញ្ជូនសញ្ញាខុស ទៅនឹងកងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ ដែលធ្វើឱ្យរំខានដល់ស្ថានការណ៍ក្នុងតំបន់ បែបចេតនា និងធ្វើឱ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពច្រកសមុទ្រតៃវ៉ាន់។

លោកបានបន្ថែមថា កងកម្លាំងចិនបានតាមឃ្លាំមើល និងតាមដានកប៉ាល់របស់សហរដ្ឋអាមេរិកក្នុងពេលធ្វើដំណើរ។
ប្រទេសចិនជឿជាក់ថា រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ គឺនឹងឈរលើសេចក្តីប្រកាសផ្លូវការឯករាជ្យ ចំពោះកោះនេះដែលជាខ្សែបន្ទាត់ក្រហមសម្រាប់ទីក្រុងប៉េកាំង។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen មានប្រសាសន៍ថា ពួកគេជារដ្ឋឯករាជ្យរួចទៅហើយដែលមានឈ្មោះថា សាធារណរដ្ឋចិនដែលមានឈ្មោះផ្លូវការរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កប៉ាល់អាមេរិកបានបើកក្នុងទិសដៅខាងត្បូង ដោយឆ្លងកាត់ច្រកសមុទ្រហើយស្ថានភាពគឺធម្មតានៅឡើយ។
សូមជម្រាបថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក គឺបានធ្វើប្រតិបត្តិការបែបនេះជារៀងរាល់ខែ។
សហរដ្ឋអាមេរិកក៏ដូចជាប្រទេសភាគច្រើនមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់ខ្លួន និងជាអ្នកលក់អាវុធដ៏សំខាន់។
ភាពតានតឹងផ្នែកយោធារវាងកោះតៃវ៉ាន់ និងទីក្រុងប៉េកាំងបានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយក្រុងតៃប៉ិត្អូញត្អែរពីប្រទេសចិន ដែលបានបញ្ជូនកម្លាំងទ័ពអាកាសរបស់ខ្លួនចូលទៅ ក្នុងតំបន់ការពារដែនអាកាសរបស់ កោះតៃវ៉ាន់ម្តងហើយម្តងទៀត។

ប្រទេសចិនបាននិយាយថា សកម្មភាពរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ មានគោលបំណងការពារអធិបតេយ្យភាពរបស់ចិន។ ប៉ុន្តែ រដ្ឋាភិបាលតៃវ៉ាន់បានលើកថាបែបនេះ សកម្មភាពរបស់ចិន គឺជាការប៉ុនប៉ងបំភិតបំភ័យមកលើខ្លួន៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×