ភ្នំពេញ ៖ ដោយសង្កេតឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនូវករណីពុលស្រាជាញឹកញាប់ នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ ថ្មីៗនេះទៀតសោត ក៏មានករណីពុលនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋ១១នាក់បានស្លាប់បាត់បង់ជីវិត ដែលមូលហេតុគឺផ្តោតការសង្ស័យបណ្តាលមកពីការពុលស្រា។

យោងលទ្ធផលវិភាគ លើសំណាកស្រាស និងស្រាថ្នាំដែលប្រមូលបានពីទីតាំងកើតហេតុ បានបង្ហាញថា សំណាកស្រាចំនួន០៧ ក្នុងចំណោម១២ សំណាក មានវត្តមានសារធាតុមេតាណុលដែលជាសារធាតុពុលច្រើនហួសកម្រិតអនុញ្ញាតពី ១០ដង ទៅ១០០ដង ដែលអាចបង្កឱ្យប្រជាពលរដ្ឋស្លាប់ ប្រសិនបើបរិភោគចាប់ពី ១០០ មីលីលីត្រឡើងទៅ។
អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្ន មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីសុខភាព និងអាយុជីវិតរបស់បងប្អូន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
យល់អំពីការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់ដល់សុខភាពដូចខាងក្រោម៖





