Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអាមេរិក ចូលរួមកាន់ទុក្ខជាមួយប្រជាជនកម្ពុជា នៅក្នុងទិវាជាតិនៃការចងចាំ២០ឧសភា

ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា (U.S. Embassy Phnom Penh, Cambodia) នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការកាន់ទុក្ខចំពោះជនរងគ្រោះរាប់លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ក្នុងសារដែលបានសរសេរលើផេកហ្វេសប៊ុកផ្លូវការថា “នៅទិវាជាតិនៃការចងចាំ យើងចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការកាន់ទុក្ខចំពោះជនរងគ្រោះរាប់លាននាក់ ពីអំពើប្រល័យពូជសាសន៍ ការធ្វើទារុណកម្ម ការចាប់ធ្វើជាទាសករ និងបទឧក្រិដ្ឋដទៃទៀត ប្រឆាំងនឹងមនុស្សជាតិ ដែលប្រព្រឹត្តដោយពួកខ្មែរក្រហម”។

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបបសហករនៃរដ្ឋាភិបាល កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ។ ក្រោយពីបង្កើតផែនការនេះហើយ កងទ័ពខ្មែរក្រហមបាន បន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាការបញ្ចប់របបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខនលន់នល់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×