ភ្នំពេញ ៖ ភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ បុរសម្នាក់តូចចិត្ត រឿងដោយសារតែឪពុកម្ដាយស្ដីបន្ទោស ឲ្យច្រើនពេក ក៏សម្រេចចិត្តចងក.សម្លាប់ខ្លួន នៅក្នុងផ្ទះតែម្នាក់ឯង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២០ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង កែងនឹងផ្លូវ៣៦៩ ក្នុងភូមិដើមបាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សម្បត្តិ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ដ បច្ចុប្បន្នរស់នៅក្នុងភូមិដើមបាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ត្រូវបានឪពុកម្ដាយស្ដីបន្ទោសជារឿយៗ ដោយតូចចិត្តគិតថាឪពុកម្ដាយ ស្រឡាញ់កូនៗមិនស្មើភាពគ្នា ស្រាប់តែព្រឹកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បងស្រីជនរងគ្រោះ បានយកបាយសម្លយកមកឲ្យជនរងគ្រោះ បានគោះទ្វាតែមិនមានការឆ្លើយតប ក៏បានទម្លុះទ្វាចូលក្នុងស្រាប់តែឃើញប្អូនប្រុស ចងក.សម្លាប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ ក៏បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចភ្លាមៗ ចុះមកត្រួតពិនិត្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ទីតាំងកន្លែងកើតហេតុ បានទាក់ទង់ទៅសមត្ថកិច្ចជំនាញ បានត្រួតពិនិត្យធ្វើកោសល្យវិច័យ ហើយឃើញថា ជនរងគ្រោះពិតជាចងក.សម្លាប់ខ្លួន ពិតប្រាកដមែន ក៏ប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖មីដា
