ភ្នំពេញ ៖ កាលពីម្សិលមិញនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូចែករំលែកមួយ បង្ហាញអតីតពិធីករទស្សន៍ដ៏ល្បីឈ្មោះ និងមានឈ្មោះជាឧកញ៉ា លោក លាន អាហ្វ្រីលគីនីន បានផ្ទុះជម្លោះនិងបុរសដែលអះអាងថាជាប្រជាពលរដ្ឋម្នាក់ ឡើងតឹងសរសៃកដាក់គ្នា ដោយសាររឿងបិទផ្លូវ រហូតធ្វើឲ្យលោក គីនីន ទប់អារម្មណ៍ពុំបានប្រើពាក្យជេរម្តាយបុរសនោះតែម្តង។ ដែលហេតុការណ៍ដ៏ក្តៅនេះ ត្រូវបានដឹងថា បានកើតឡើងនៅចំណុចភូមិតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ដំបូងឡើយ មហាជនដែលពុំទាន់ដឹងរឿងច្បាស់ នាំគ្នាផ្ទុះការរិះគន់ទៅលើលោកឧកញ៉ា លាន អាហ្វ្រីគីនីន យ៉ាងចាស់ៗដៃ ដែលបិទផ្លូវសាធារណៈ មិនឲ្យពលរដ្ឋឆ្លងហើយៗ ថែមទាំងប្រើពាក្យសម្តីដ៏អសិលធម៌ដាក់ប្រជាពលរដ្ឋទៀត។ តែយ៉ាងណា ក្រោយពីបានឃើញមហាជនយ៉ាងច្រើន សម្តែងនូវការមិនពេញចិត្ត ចំពោះការប្រើពាក្យពេចន៍ដ៏មិនសមរម្យរបស់ខ្លួនទៅលើបុរសនោះ ចំពោះរឿងរ៉ាវបិទផ្លូវនេះ លោក អាហ្រី្វលគីនីន ក៏បានចេញមុខឡាយវីដេអូចំពោះមុខអ្នកសារព័ត៌មាន ដើម្បីបកស្រាយមូលហេតុ នៃជម្លោះដែលបានកើតឡើង និងក៏ដូចកុំឲ្យបងប្អូនគិតថាលោកជាមនុស្សអាក្រក់។

អតីតពិធីករដ៏មានប្រជាប្រិយរូបនេះ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានឃើញផ្លូវដែលលោកខំត្រួសត្រាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ស្រួល ប៉ុន្តែ បែរជាត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទម្ងន់ឡានដឹកថ្មធំៗ នៃការដ្ឋានក្បែរនោះ ចេះតែបើកបរពុំគិតជួយធ្វើជួសជុលផ្លូវ ដោយអត់ទ្រាំពុំបានលោកក៏បានប្រើធម៌ក្តៅ យកធុងសាំងបិទផ្លូវមិនឲ្យឡានដឹកថ្ម១គ្រឿងបើករួច ដើម្បីឲ្យថៅកែចេញមុខមកដោះស្រាយ។ បន្ទាប់មក ក៏ស្រាប់តែឃើញបុរសម្នាក់ ស្ថិតក្នុងឯកសណ្ឋានមិនដឹងជាកម្មករ ឬ ជាមេការ ដែលចេញចូលនៅការដ្ឋាននោះ បើកឡានតូចមកពីក្រោយ មកតវ៉ាបង្កជាជម្លោះឡើងតឹងសរសៃកដាក់គ្នា រហូតចុងក្រោយ លោក អាហ្វ្រីលគីនីន ប្រើពាក្យជេរម្តាយបុរសនោះនៅពាក្យនេះថា «លុយម៉ែហែងនៅណា ៣០០០ ហ្នឹង»។

ចំពោះរឿងទប់កំហឹងពុំបានជេរលុយ ៣០០០ ដុល្លារ នេះផងដែរ លោក អាហ្វ្រីគីនីន បានបញ្ជាក់ថា នេះជាលុយកិច្ចសន្យាជួយចេញថ្លៃការសាងសង់ផ្លូវ ដែលជារឿងផ្ទៃក្នុងរវាងថៅកែ និងថៅកែ ដោះស្រាយគ្នា។ ប៉ុន្តែ បែរជាបុរសជាមេការរូបនេះ ដែលថាខ្លួនជាប្រជាពលរដ្ឋធម្មតា មកកាងជំនួសថៅកែទៅវិញ។

ក្នុងនោះផងដែរ លោក អាហ្វ្រីលគីនីន ក៏បានបង្ហោះសារបើកបង្ហាញពីសវតាបុរសនោះថា «ជាអ្នកសារព័ត៌ ហើយជាមេការក្រុមហ៊ុនក្រៅទៀត មិនខុសទេ ជាអ្នកសារព័ត៌មានព្យាយាមកាន់ជើងក្រុមហ៊ុន ដែលខ្លួនកំពុងបម្រើការ ហើយស្រែកតាំងខ្លួនជាប្រជាពលរដ្ឋ តែធាតុពិតគឺជាមេការក្រុមហ៊ុនស៊ីឈ្នួល ហើយយកអំណាចសារព័ត៌មានមកគំរាមគេ នេះខ្ញុំផង ចុះទម្រាំអ្នករកសុីតូចតាចទៀតលោកមិនជាន់គេហើយ នៅមានភស្តុតាងជាច្រើនទៀត ខ្ញុំឲ្យក្រុមហ៊ុនដែលលោកកាងនៅខាងក្រោយមកធ្វើរផ្លូវឲ្យគេនែ.. លោកបៀមឈាមព្រោះគេវិញ រូបភាពផ្លូវខ្ទេចឡានខ្ញុំបើកស្ទើរមិនបាន ចុះទម្រាំប្រជាពលរដ្ឋទៀត (លោកជាមេការក្រុមហ៊ុនសោះ) ហើយថាខ្លួនជាប្រជាពលរដ្ឋ លោកព្រាបសរ Itnet tv ស្អីទេ (ខូចឈ្មោះដល់អ្នកសារព័ត៌មានគេល្អៗ អស់ហើយលោកព្រាបសអើយ…) Officeខ្ញុំនៅទីនោះ ហើយឡានធំៗបើកចូលខ្ទេចផ្លូវ ខ្ញុំទេអ្នកត្រូវឈឺចាប់ ម៉េចទៅជាលោកវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















