សារព័ត៍មានក្នុងស្រុកចិនបានចុះផ្សាយថា សហរដ្ឋអាមេរិកបានតបតទៅលើចិនវិញ ជាប្រចាំនូវការចាត់ទុកជាមោឃៈនូវសម្ព័ន្ធមិត្តរបស់ខ្លួន រួមជាមួយអូស្រា្តលី ក្រោយពេលដែលចិនបានរារាំងហាមឃាត់ពាណិជ្ជកម្មលើប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយខាងលើបានដកស្រង់សម្តីពីទិន្នន័យពាណិជ្ជកម្មមួយ ហើយបាននិយាយក្នុងអត្ថបទមួយកាលពីថ្ងៃពុធថា ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនមានប្រភេទមុខទំនិញមួយចំនួន ដូចជា សា្រ កប្បាស ឈើហ៊ុប និងឈើដែលបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំកន្លងមក បន្ទាប់ពីទីក្រុងប៉េកាំងបានរារាំងផលិតផលដូចគ្នាទៅកាន់ប្រទេសអូស្រា្តលី។
នៅខែកុម្ហៈកន្លងទៅ សហរដ្ឋអាមេរិក បាននាំចេញស្រាជាង៤៦៦ពាន់លីត្រក្នុងមួយកុងតឺន័រ ឫតិចជាងនេះទៅចិនដែលមានទឹកប្រាក់ប្រមាណ២ฒ,៣ លានដុល្លារបើប្រៀបធៀបជាមួយ កាលពីដើមឆ្នាំមុនគឺមានប្រមាណ៧៤ម៉ឺនដុល្លារ។

របាយការណ៍បានបញ្ចេញថា ការនាំចេញធ្យូងថ្មរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងលឿនក្នុងឆ្នាំ២០២១ ក្រោយពេលដែលការនាំចេញធ្យូងថ្មរបស់អូស្រា្តលី ត្រូវបានហាមឃាត់ កាលពីខែតុលាឆ្នាំទៅ។
អ្នកវិភាគបាននិយាយថា៖ អូស្រា្តលី និងសហរដ្ឋអាមេរិកតែងតែមិនមានផលប្រយោជន៍ដូចគ្នា ក្នុងការធ្វើពាណិជ្ជកម្ម ថ្វីត្បិតការសន្យាពីរដ្ឋមន្រី្តក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីសប្តាហ៍មុនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនទុកឱ្យប្រទេសអូស្រ្តាលីប្រឈមមុខ ជាមួយនឹងការរារាំងសេដ្ឋកិច្ចពីទីក្រុងប៉េកាំងឡើយ។

សូមជម្រាបថា របាយការណ៍ខាងលើបានបន្ថែមថា ដូចដែលករណីនៃការនាំចេញធ្យូងថ្ម របស់អូស្រ្តាលីគឺពិតជាបានបង្ហាញថា ការខាតបង់របស់ប្រទេសអូស្រា្តលី បានក្លាយជាផលចំណេញរបស់សហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសនេះអាចជំរុញការនាំចេញធ្យូងថ្មរបស់ខ្លួន ទៅកាន់ប្រទេសចិនដោយចំណាយអូស្ត្រាលី៕
ប្រភព៖ ចិនស៊ិនហួរ
រក្សាសិទ្ធិដោយ៖CEN

