Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងម្ល៉េះ ! មានប្រពន្ធ១៦នាក់ និងកូនៗ ១៥១ នាក់ មិនស្កប់ នៅចង់ថែមប្រពន្ធទី១៧ ខណៈកូនប្រុសម្នាក់ដើរតាមគន្លង ក៏មានប្រពន្ធរហូតដល់…

លោក Misheck Nyandoro អាយុ ៦៦ ឆ្នាំ ជាអតីតយុទ្ធជនសង្គ្រាមចូលនិវត្តន៍ មកពីហ្សីមបាវេ ត្រូវបានដឹងថា បានរួមដំណេកជាមួយប្រពន្ធ ៤នាក់ ក្នុងចំណោម ១៦ នាក់ ក្នុងមួយយប់ ហើយចង់មានកូនច្រើនទៀត ជាផ្នែកនៃគម្រោងពហុពន្ធភាព ៣៨ ឆ្នាំ។ យោងតាមរបាយការណ៍របស់កាសែត The Herald បានឲ្យដឹងថា លោក Misheck បានបំពេញការងារពេញម៉ោងរបស់គាត់គឺ “ពេញចិត្តប្រពន្ធៗរបស់គាត់” ដែលចំអិនអាហារ បោសស្អាត និងបំពេញតាមតម្រូវការរបស់គាត់។

ឪពុកដែលមានកូន ១៥១ នាក់ រូបនេះ និយាយថា គាត់ក៏មានគម្រោងរៀបការជាមួយកូនក្រមុំទី១៧ ម្នាក់ទៀត នៅក្នុងរដូវរងារនេះ ហើយសង្ឃឹមថានឹងមានប្រពន្ធ ១០០ នាក់ និងកូន ១០០០ នាក់ មុនពេលគាត់ស្លាប់។

បុរសវ័យ ៦៦ ឆ្នាំរូបនេះ ដែលមានបញ្ជីឈ្មោះសម្រាប់សិទ្ធិរួមរស់របស់ប្រពន្ធ បានប្រាប់ឲ្យដឹងថា៖ “ខ្ញុំទៅបន្ទប់គេង ទៅតាមកាលវិភាគរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំបំពេញចិត្តប្រពន្ធខ្ញុំ ហើយផ្លាស់ទៅបន្ទប់បន្ទាប់។ នេះជាការងាររបស់ខ្ញុំៗ គ្មានការងារផ្សេងទៀតទេ។ ខ្ញុំផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្ញុំនៅក្នុងបន្ទប់គេង ឱ្យសមនឹងអាយុរបស់ប្រពន្ធខ្ញុំម្នាក់ៗ។
លោក Nyandoro បានបន្តថា “ខ្ញុំមិនធ្វើរឿងនោះដូចគ្នាជាមួយប្រពន្ធក្មេងៗ ដូចដែលខ្ញុំធ្វើជាមួយប្រពន្ធចាស់ៗទេ”។ គាត់ក៏បានបន្ថែមទៀតថា គាត់ត្រូវតែបន្តរៀបការជាមួយនារីវ័យក្មេង ពីព្រោះស្ត្រីវ័យចំណាស់ លែងចាប់អារម្មណ៍នឹងការរួមភេទទៀតហើយ។

ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ លោក Nyandoro បានអះអាងថា គាត់មិនមានអារម្មណ៍ថា មានបន្ទុកលើកូនលើសពី ១៥០ នាក់ទេ ហើយគាត់បានពន្យល់ថា គាត់ពិតជាទទួលបានអត្ថប្រយោជន៍ពីគ្រួសារយក្សមួយនេះរបស់គាត់។ ដោយគាត់បាននិយាយថា “តែខ្ញុំក៏តែងតែទទួលកាដូ និងសាច់ប្រាក់ពីពួកគេ និងកូនប្រុសៗចុងរបស់ខ្ញុំជានិច្ច”។

គាត់ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហ្ស៊ីមបាវេ The Herald ថា បច្ចុប្បន្ន គាត់គ្មានការងារធ្វើទេ តែបានប្រពន្ធៗរបស់គាត់ខ្លះ ជាអ្នកចេញរកប្រកបមុខរបរមកផ្គង់ផ្គង់ជីវភាពគ្រួសារ។ គាត់ប្រាប់ថា «ប្រពន្ធគ្រប់រូបតែងចំអិនម្ហូបឆ្ងាញ់ៗរាល់ថ្ងៃ ព្រោះច្បាប់ គឺខ្ញុំញ៉ាំតែអ្វីដែលឆ្ងាញ់ ហើយខ្ញុំបោះចោលអ្វីដែលមិនឆ្ងាញ់។ ភរិយាគ្រប់រូបតែងតែគោរពតាមច្បាប់នេះ ហើយមិនធ្វើឲ្យរំខានអារម្មណ៍ នៅពេលខ្ញុំប្រគល់ម្ហូបឆ្អិនមិនឆ្ងាញ់ដល់នាងវិញ វាជាច្បាប់នៅទីនេះ។ គាត់បានពន្យល់ថា ម្ហូបដែលត្រូវបានបដិសេធ គឺពួកនាងគួរតែធ្វើបានល្អប្រសើរនៅពេលក្រោយ។

គួរបញ្ជាក់ថា កូនៗរបស់គាត់ចំនួន ៥០ នាក់ កំពុងរៀន ហើយ ៦ នាក់ កំពុងធ្វើការជាមួយកងទ័ពជាតិហ្ស៊ីមបាវេ ២ នាក់ជាមួយប៉ូលីស ១១ នាក់ផ្សេងទៀតនៅក្នុងវិជ្ជាជីវៈផ្សេងៗគ្នា និងកូនស្រី ១៣ នាក់ របស់គាត់បានរៀបការ។ គាត់ក៏មានកូនប្រុសម្នាក់ដែលដើរតាមគន្លងរបស់គាត់ ដោយមានប្រពន្ធ៤នាក់ក្នុងពេលតែមួយ។

យោងតាមទស្សនាវដ្តីឌីជីថលហ្ស៊ីមបាវេ Zimlinks, លោក Nyandoro បានរៀបការប្រពន្ធចុងក្រោយនៅឆ្នាំ ២០១៥ ហើយបន្ទាប់មកគាត់បានឈប់មួយរយៈខ្លី ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនល្អ នៅក្នុងប្រទេសហ្សីមបាវេ ប៉ុន្តែបានគ្រោងនឹងវិលត្រឡប់ទៅរៀបការនៅឆ្នាំនេះ។ គាត់បានចាប់ផ្តើមគម្រោងនេះ បន្ទាប់ពីសង្គ្រាមរ៉ូឌាស (Rhodesian) ដែលក្នុងនោះ គាត់បានតស៊ូដើម្បីឯករាជ្យភាពរបស់ហ្សីមបាវេ ដោយសារតែគាត់ចង់ជួយបំពេញបន្ថែមចំនួនប្រជាជនឡើងវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×