Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​អំពើចោរកម្ម លួច​ម៉ូតូ និង​ទទួលផល​ចោរកម្ម​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ និង​ដកហូត​បាន​ម៉ូតូ ៦​គ្រឿង

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានទៅ​បង្ក្រាប​ករណី​អំពើចោរកម្ម (​លួច​ម៉ូតូ​) និង​ទទួលផល​ចោរកម្ម​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៤​នាក់ និង​ដកហូត​បាន​ម៉ូតូ ៦​គ្រឿង ហើយ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី រួចរាល់​ហើយ ។

​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩​និង​៥៥​នាទី នៅ​ចំណុច​អូរ​ទី​៣ ស្ថិតនៅ​ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី អំពើចោរកម្ម (​លួច​ម៉ូតូ​) មួយ​បាន​កើតឡើង បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព លួច​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ផ្លាក​លេ​ខៈ រដ្ឋ​66 1-7059 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5256933 ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​ចត​ទុក​នៅក្នុង​បរិវេណ​ផ្ទះ រួច​ជិះ​គេចខ្លួនបាត់ ។

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​វេលា​ម៉ោង ០០​និង ២០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៤​នាក់ ជា​បន្តបន្ទាប់ មាន​ទាំង​ជនដៃដល់​ដែល​លួច​ម៉ូតូ និង​អ្នក​ចាំ​ទទួល​ទិញ​ម៉ូតូ​ដែល​លួចបាន ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ដែលជា​ផល​នៃ​អំពើចោរកម្ម​ចំនួន ៦​គ្រឿង ។​

​ជនរងគ្រោះ​ឈ្មោះ សាន់ ថា​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ មន្ត្រី​រដ្ឋ​ករ​ទឹក មាន​ទីលំនៅ ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

សម្ភារៈ​បាត់បង់៖ ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ផ្លាក​លេ​ខៈ រដ្ឋ​-661-7059 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5256933 ។​

​ជនសង្ស័យ​ទាំង ៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖១-​ឈ្មោះ តឹក លី​វុ​ទ្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់​) ។ ២-​ឈ្មោះ ថោង សាវ៉ាត ហៅ ញ៉​ក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១(​ទំនប់រលក​) ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​) ។ ៣-​ឈ្មោះ ចែម ចាន់ថន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នកទទួលផល​នៃ​អំពើចោរកម្ម​) ។ ៤-​ឈ្មោះ យ៉ា ចំ​រ៉ុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​លក់​សម្ភារ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នកទទួលផល​នៃ​អំពើចោរកម្ម​) ។​

​វត្ថុតាង​ម៉ូតូ​ដែលជា​ផល​នៃ​អំពើចោរកម្ម ដកហូត​បាន​សរុប​ចំនួន ៦​គ្រឿង​៖ ១.​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ផ្លាក​លេ​ខៈ រដ្ឋ​66 1-7059 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5256933 ។ ២.​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5332043 ពាក់​ផ្លាកលេខ​ក្លែងបន្លំ (​ភ្នំពេញ 1BT-9255)​។ ៣.​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 8168736 ពាក់​ផ្លាក​លេ​ខៈ ព្រះសីហនុ 1B-6169​។ ៤.​ម៉ាក NEX ពណ៌​ក្រហម មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 202335 ពាក់​ផ្លាក​លេ​ខៈ ភ្នំពេញ 2GM-2682​។ ៥.​ម៉ាក SIRIUS ពណ៌​ស មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 349483 គ្មាន​ផ្លាកលេខ ។ ៦.​ម៉ាក SCOOPY ពណ៌​ស មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 8127110 គ្មាន​ផ្លាកលេខ ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ដែលជា​ជនដៃដល់ បាន​ឲ្យ​ដឹងថា ក្រុម​បក្ខពួក​របស់​វា បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បាន ៤​ទៅ ៥​លើក នៅក្នុង​ភូមិសាស្ត្រ នៃ​ក្រុងព្រះសីហនុ បន្ទាប់មក​ទើប​យកទៅលក់​ឲ្យ​អ្នក​ដែល​ចាំ​ទទួល​ទិញ​ផល​នៃ​អំពើចោរកម្ម ដែលមាន​ឈ្មោះ​ខាងលើ លុះ​នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២១ វា​និង​បក្ខពួក​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ទៀត ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​យើង​ចាប់ខ្លួនបាន​តែម្តង ។

​ចំពោះ​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ នគរបាល​ព្រហ្មទណ្ឌ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី រួចរាល់​ហើយ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×