Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​៖ ថាមពល ដែល​ផ្គត់ផ្គង់​នៅ​កម្ពុជា មាន​ចំនួន ៦ ប្រភព​

ភ្នំពេញ​៖ បើ​យោងតាម​ក្រសួង​រ៉ែ​និង​ថាមពល ប្រភព​ថាមពល ដែល​ផ្គត់ផ្គង់ នៅ​កម្ពុជា រួមមាន​៖ ប្រភព​វា​រី​អគ្គីសនី​, ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ​, ប្រភព​ថាមពលជីវម៉ាស់​, ប្រភព​ដុត​ធ្យូងថ្ម​, ប្រភព​ដុត​ប្រេង​, និង​ប្រភព​ថាមពល ដែល​នាំចូល​ពី​ក្រៅប្រទេស​។​

​ទាក់ទង​និង​ប្រភព​ថាមពល​នេះ ត្រូវ​ថ​បាន​អ្នកជំនាញ​លើកឡើងថា ថាមពល​ពន្លឺព្រះអាទិត្យ គឺជា​បច្ចេកវិទ្យា​ថាមពលអគ្គីសនី ដែលមាន​គុណសម្បត្តិ​ច្រើនជាងគេ​។ ថាមពល​ពន្លឺព្រះអាទិត្យ ជា​បច្ចេកវិទ្យា​ផលិត​ថាមពលអគ្គីសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។ ព្រះអាទិត្យ​បាន​បញ្ចេញ​ថាមពល តាម​ទម្រង់ ២​ជា​ចម្បង រួមមាន ៖ កំដៅ និង​ពន្លឺ​។ បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា ថាមពល​ពន្លឺព្រះអាទិត្យ មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។ គុណសម្បត្តិ នៃ​ថាមពល​ពន្លឺព្រះអាទិត្យ មាន​ចំនួន​៦​ចំណុច រួមមាន ៖

១.​ថាមពលព្រះអាទិត្យ គឺ​ឥតគិតថ្លៃ ជា​ប្រភព​ថាមពល​ស្អាត​។

២.​ថាមពលព្រះអាទិត្យ ជា​ប្រភព​ថាមពល​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​មិនបង្កើត​សំឡេង​រំខាន​។

៣.​ថាមពលព្រះអាទិត្យ មាន​បរិមាណ​ច្រើន​ក្រៃលែង ព្រោះ​ព្រះអាទិត្យ នឹង​នៅ​ជានិច្ច​ក្នុង​មួយជីវិត​របស់​យើង (​មាន​ជា​និរន្តរភាព​) និង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​មានតម្លៃ​ខ្ពស់​។

៤.​ការចំណាយ​លើ​ការថែទាំ និង​ការជួសជុល លើ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ មានតម្លៃ​សមរម្យ ធៀប​នឹង​ប្រព័ន្ធ​ថាមពល​ផ្សេងៗ​។

៥.​ថាមពល​ពន្លឺព្រះអាទិត្យ ជា​ថាមពល​អាច​ប្រើប្រាស់​បាន​គ្រប់​ទីកន្លែង មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​ចូលរួម​បន្ថែម​បរិមាណ​ផលិត​អគ្គីសនី ដែល​ធានាបាន​នូវ សន្តិសុខ​ថាមពល ក្នុងការ​ផ្គត់ផ្គង់​អគ្គីសនី​។

៦.​ថាមពល​ពន្លឺព្រះអាទិត្យ បាន​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប និង​បង្កើន​សមត្ថភាព​ជំនាញ របស់​កម្មករ​ន​យោ​ជិត និង​ផ្តល់​ការងារ ជូន​ប្រជាពលរដ្ឋ នៅក្នុង​ដំណាក់កាល​សាងសង់ និង​ដំណើរការ​។​

ដោយឡែក ចំពោះ​គុណវិបត្តិ​វិញ មាន​ចំនួន​២​ចំណុច​៖

១.​ការផលិត​អគ្គីសនី ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ត្រូវការ​តំបន់​ធំ​មួយ​សម្រាប់​តម្លើង ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធ​ភាពល្អ​។

២.​ថាមពល​ពន្លឺព្រះអាទិត្យ ត្រូវបាន​កាត់បន្ថយ​ដោយសារ​អាកាសធាតុ មាន​ពពក និង​ពេលយប់ ដែល​ធ្វើ​ឲ្យ​ការទទួលបាន​ពន្លឺ មិនបាន​គ្រប់គ្រាន់​សម្រាប់​ការផលិត​អគ្គីសនី​៕​ រក្សាសិទ្ធិដោយ ៖ CEN

×