ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នគរបាល កំពុងតាមចាប់កូនប្រុសញៀនថ្នាំ ដែលយកដែកទីបវាយទៅលេីឪពុកបង្កេីតរបស់ខ្លួន ។ ប្រតិបត្តិការនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់ឪពុក ពេលនេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្កដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីបានឃេីញរូបភាពវីដេអូករណីហិង្សាបង្កឡេីងដោយកូនប្រុសបង្កេីតយកដែកវាយទៅលេីឪពុកបស់ខ្លួន យ៉ាងសាហាឃោរឃៅ លេីបណ្តាញសង្គមហ្វេសបុកភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវភ្លាម និងបានដឹងថាករណីនេះកេីតឡេីងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
ករណីនេះកេីតឡេីងដោយសារនៅពេលដែលជនរងគ្រោះជាឪពុកកំពុងលក់ដូរ នៅមុខផ្ទះ កូនប្រុសជាជនបង្កបានកាត់បំផ្លាញខ្សែភ្លេីង និងវាយកំទេចអំពូលភ្លេីងនៅក្នុងផ្ទះ ទេីបជនរងគ្រោះបានស្តីបន្ទោសទៅលេីកូនរបស់ខ្លួន ដោយមានការខឹងនឹងឪពុករបស់ខ្លួនដែលបានស្តីបន្ទោស ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ បានទៅយកបំពង់ទីបដែកមកវាយលេីឪពុកបង្កេីតរបស់ខ្លួនបង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ ។
ឪពុកជនបង្កក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហេីយ ពេលនេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្កដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






