Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ស្គាល់​មុខមាត់​ពិត​អ្នក​ទាត់​ថាស​ព្រីង​ក្មេងស្រី​ក្រក្រី ឲ្យ​កំពប់​ខ្ចាយ​លើដី មិនមែន​សន្តិសុខ​សណ្តាប់ធ្នាប់​ទេ តែ​គឺជា​នាយករង​រដ្ឋបាល​ក្រុង​ច្បារមន​

គួរ​រម្លឹក​បន្តិច​ថា កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Heng Sokha បាន​បង្ហោះ​នូវ​រូបភាព​១​សន្លឹក​ដ៏​ខ្លោចចិត្ត បង្ហាញ​ក្មេងស្រី​ម្នាក់ ដែល​គាត់​បាន​បញ្ចា​ក់ថា ត្រូវបាន​សណ្តាប់​ផ្សារ​កំពង់ស្ពឺ ទាត់​ថាស​លក់​ព្រីង ខ្ចុ​រ របស់​នាង​ឲ្យ​កំពប់​ខ្ចាយ​ពាសពេញ​លើដី គួរ​ឲ្យ​អាណិត​ជាខ្លាំង​។​

​ស្រប​ពេលដែល​ករណី​ខាងលើ ត្រូវបាន​មហាជន​ប្រតិកម្ម​ខឹងសម្បារ​យ៉ាងខ្លាំង​នោះ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្ដម វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ចេញមុខ​ធ្វើការ​សុំទោស​ជំនួស ចំពោះ​ទង្វើ​ដ៏​អសីលធម៌​បែបនេះ និង​បាន​ឧបត្ថម្ភ​ជា​អំណោយ​សម្ភារៈ​មួយចំនួន ដើម្បី​លើកទឹកចិត្ត និង​ក៏​ដូច​រួមចំណែក​សម្រួល​ដល់​ការលំបាក​របស់​គ្រួសារ​ក្មេងស្រី ហើយ​លោក​ក៏បាន​បញ្ជាក់ថា នឹងមិន​អត់ឱន​ឲ្យ​បុគ្គល​រូបនោះ​ដាច់ខាត​។​

​តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​នោះ គឺ​រឿង​ហេតុនេះ មិនមែន​បង្កឡើង​ដោយ​សន្តិសុខ​សណ្តាប់ធ្នាប់​នោះទេ តែ​សកម្មភាព​ទាត់​ថាស​ព្រីង ខ្នុរ របស់​ក្មេងស្រី​នោះ ត្រូវបាន​គេ​បញ្ជាក់ និង​បង្ហោះ​រូបភាព​ថ្មី​មួយ បង្ហាញថា​ជា​ទង្វើ​របស់លោក ឡា​ត់ ប៊ុន​ធី​ម នាយករង​រដ្ឋបាល​ក្រុង​ច្បារមន តែម្តង​។​

​ជាមួយគ្នានេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​ឯកឧត្តម ទី​ចំរើន កុសល សម្តែង​ការហួសចិត្ត​ថា​៖ «​ថា​ម៉េច​នាយករង​រដ្ឋបាល​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ឈ្មោះ ឡា​ត់ ប៊ុន​ធី​ម ជា​អ្នក​ទាត់​ថាស​ព្រីង​របស់​ក្មេងស្រី​រូបនេះ​ឲ្យ​ក​ម្ព​ប់​ពេញ​ដី​ទេ​? ខ្ញុំ​ស្មានតែ​ជា​ទង្វើ​របស់​សន្តិសុខ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​។​»​។​

​ក្រោយពី​បានដឹងថា​ជា​ទង្វើ​របស់​មន្ត្រី​រូបនេះ បានធ្វើ​ឲ្យ​មហាជន​កាន់តែ​ហួសចិត្ត និង​ស្ទើរ​រក​ពាក្យ​ថ្លែង​ពុំ​តែម្តង ព្រោះតែ​មិន​នឹកស្មានថា ជា​មន្ត្រី​មានការ​ចេះដឹង​ធ្វេី​ការងារ​ល្អ​ម្នាក់​ដែរ តែ​ច​រិ​ក​ថោក​ជាង​សំរាម​បែបនេះ ថា​លួច​គេ​ទៅ​មានទោស​ទណ្ឌ សុំទាន​គេ​ទៅ​ថា​មាន​ដៃ​មាន​ជើង​មិនចេះ​រកស៊ី ដល់ពេល​គ្នា​ខំ​រកស៊ី​លក់ដូរ​មាន​កំហុស​សណ្តាប់ធ្នាប់​តិចតួច បែរ​គ្មាន​ចិត្ត​យោគយល់ និង​ក្តីមេត្តា​សោះ​អុី​ចឹ​ង​។​

​ជាមួយនិង​ទង្វើ​របស់​មន្ត្រី​ដ៏​គ្មាន​សីល​ធ៌​ម សុ​ជីវ​ធ៌​ម និង​គុណធ៌ម នៅក្នុង​ខ្លួន​បែបនេះ គេ​ក៏បាន​លើក យក​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា «​មន្ត្រី​ជា​អ្នកបំរើ​រាស្ត្រ​ដ៏​ស្មោះត្រង់ មិនមែនជា​ចៅហ្វាយនាយ​ទេ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×