Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមែនៗ ! ពេលនេះ ដេត ម៉ាលីណា ចេញមុខបកស្រាយសារសំឡេងបែកធ្លាយ ដែលគេចោទថា រួមគំនិតជាមួយអតីតឪពុកក្មេក ធ្វើបាប ឌួង ឆាយ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ វីដេអូសារសម្លេងយ៉ាងច្បាស់ៗរបស់អ្នកនាងដេត ម៉ាលីណា និយាយទូរស័ព្ទជិត ២ នាទី ជាមួយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និយាយពាក់ព័ន្ធរឿងអតីតឪពុកក្មេក ឌួង ងៀប មានគម្រោងធ្វើបាបអតីតស្វាមីខ្លួន ឌួង ឆាយ ដោយសារតែស្រីកំណាន់របស់ឪពុកក្មេក បានបង្កឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

តែយ៉ាងណា វីដេអូសារសំឡេងដែលបានបែកធ្លាយ នៅលើបណ្តាញសង្គម Youtube ដែលត្រូវបានគេបង្កើតឡើង គឺស្រពពេលដែលលោក ឌួង ឆាយ បានសឹកពីព្រះសង្ឃវិញ នៅពេលនេះ ត្រូវបានលុបចេញវិញហើយ ដោយសារប្រហែលខ្លាចអ្នកនាង ដេត ម៉ាលីណា ប្តឹង។

ពិតណាស់ តាមរយៈការបញ្ចេញសារឆាតមួយ អ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់ថា សារសំឡេងនោះ គឺពិតណាស់រវាងរូបនាង និងបុរសម្នាក់ឈ្មោះ វ៉ាន់ (ដែលនាងហៅថាជាបងប្រុស)។ ចំណែក ការលើកយករឿងអតីតឪពុកក្មេក ឌួង ងៀប មកនិយាយទាក់ទងពីផែនការធ្វើបាបកូនប្រុស ឌួង ឆាយ គឺអ្នកនាងគ្មានបំណាងអាក្រក់ ដើម្បីបំផ្លាញកិត្តិយសអតីតឪពុកក្មេកទេ ដោយអ្នកនាងបានបញ្ជាក់ថា រឿងហ្នឹង គឺមិនដឹងច្បាស់ទេ ដោយគ្រាន់តែលឺតៗគ្នាពីគេប្រាប់ប៉ុណ្ណោះ។

តាមរយៈសារឆ្លាតឆ្លើយតបជាមួយគណនីមួយ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានសរសេររៀបរាប់ពីភាពស្អាតស្ងំរបស់ខ្លួន និងគំរាមប្តឹងអ្នកលាបពណ៌ចំពោះរឿងនេះ ដែលមានខ្លឹមសារទាមងស្រុងថា៖ «ខ្ញុំនិងប្តឹងរកយុត្តិធម៌សម្រាប់ការលាបពណ៌ខ្ញុំ ជាមួយនិងប៉ា មិនឲ្យគេចោទទេ ហើយសម្រាប់សំឡេងខ្ញុំជាមួយបង វ៉ាន់ គឺខ្ញុំនឹងប្តឹង ហើយបកស្រាយថា រឿងប៉ានិងខ្ញុំ និយាយពីប៉ា គឺខ្ញុំដឹងអត់ច្បាស់ទេ គ្រាន់តែឮតៗគ្នាពីគេប្រាប់ទេ មិនមែនការពិតច្បាស់លាស់ អុីចឹងខ្ញុំសង្ឃឹមថា ខ្ញុំមិនដែលមានបំណងនិយាយអាក្រក់ និងបំផ្លាញប៉ាទេ មានតែការអាណិតគេលាបពណ៌ប៉ា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×