Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ចង្កេះ ! រៀបចំផ្ទឹមហើយ កូនក្រមុំឆ្លៀតសុំតាអាចារ្យ ២៥ នាទី មកតេស្តម៉ាស៊ីនឱ្យម៉ូយមួយសិន

ភ្នំពេញ ៖ ការរកស៊ីគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើងម្នាក់ៗ ដែលត្រូវខិតខំប្រឹងប្រែង ដោយមិនត្រូវខ្ជះខ្ជាយពេលវេលានោះឡើយ។ ពិតមែនហើយ អ្នកខ្លះគឺសឹងតែមិនចង់ហ៊ានឈប់សំរាក ឬ ធ្វើដំណើរកម្សាន្តទៅណាឆ្ងាយនោះទេ ព្រោះតែខ្លាចខាតការរកស៊ី ឬដាច់ម៉ូយ។

តួយ៉ាង ដូចជារូបភាពរូបខាងក្រោមនេះ ដែលមិនដឹងថាជាការសម្តែង ឬ ក៏ជារឿងពិតនោះទេ បានកំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញនារីម្នាក់ ស្ថិតក្នុងឈុតសម្លៀកបំពាក់កូនក្រមុំ ដែលគេជឿថាជនជាតិថៃ ស្រាប់តែបែរជាមករវល់ជាមួយ ការរកស៊ីលក់ដូរយ៉ាងរំភើយ ធ្វើឲ្យមហាជនឃើញហើយ មិនសរសើរមិនបាន។

ទាក់ទងរឿងដ៏ប្លែកអារម្មណ៍នេះផងដែរ តាមរយៈគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ Daroth Roxy បានធ្វើការចែករំលែករូបថត២សន្លឹក ដោយភ្ជាប់ចំណងដាក់ឡើងអស់ទាស់ថា៖ «រៀបសំពះ ផ្ទឹមហើយ អេ ! សុំច្បាប់លោកអាចារ្យ 25 នាទី មកសាកម៉ាសុីន ឲ្យភ្ញៀវមួយសិន ធ្វើម៉េចម៉ូយបន្ទាន់ កូនក្រមុំបងអេីយ »។

ក្រោយពីបានឃើញបែបនេះ មហាជនបាននាំគ្នាចូលខមិនអស់សំណើចជាខ្លាំង និងលើកសរសើរថា៖ «ផ្ទឹមទុកសិន សំខាន់លុយ, ពេលវេលាជាមាសប្រាក់, អូនជាមាតាដៃ១០០ពិតមែន, 100 មុខ កូនក្រមុំនេះ, អ្នកជំនាញខ្វះមិនបានចឹងហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×