Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឆ្មក់ចូលបង្ក្រាបក្នុងខុនដូ ៖ បញ្ជូនខ្លួនមនុស្សចំនួន ១១នាក់ទៅតុលាការ ពាក់ព័ន្ធនឹងការសមគំនិត ចែកចាយសារធាតុញៀន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនម្ចាស់ក្លឹបកម្សាន្ត និងបុគ្គលិកចំនួន ១០នាក់ ពាក់ព័ន្ធនឹងការសមគំនិត ចែកចាយសារធាតុញៀន។ ចំណែកភ្ញៀវចម្រុះជាតិសាសន៍ និងជនជាតិខ្មែរ សរុបចំនួន ៣៤នាក់ ត្រូវបានពិន័យម្នាក់ ៥លានរៀលដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើស វិធានក្រសួងសុខាភិបាលបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
ជនបរទេស និងជនជាតិខ្មែរ ចំនួន ៤៥នាក់ ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធាន ក្រសួងសុខាភិបាលបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងខុនដូមួយកន្លែង នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្រ្កាប និងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។

ប្រតិបត្តិការបង្រ្កាបនោះកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុង ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។

ប្រតិបត្តិការបង្រ្កាបនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថា នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៥នាក់ ចម្រុះជាតិសាសសន៍ ក្នុងនោះមានដូចជាៈ ជនជាតិចិន ចំនួន ២៦នាក់ , ជនជាតិវៀតណាម ចំនួន ៧នាក់ , ជនជាតិកូរ៉េ ចំនួន ១នាក់ , ជនជាតិម៉ាឡេស៊ី ចំនួន ១នាក់ និងជនជាតិខ្មែរចំនួន ១០នាក់។ ហើយបានរកឃើញសារធាតុញៀនមួយចំនួនផងដែរ។


អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “យើងបានឃាត់ខ្លួនយកមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យើងធ្វើតាមនីតិវិធី កំពុងតែរង់ចាំ និងអនុវត្តតាមវិធានសុខាភិបាល ដើម្បីធ្វើតេស្តមនុស្សទាំង ៤៥នាក់ ដើម្បីរកកូវីដ១៩ ជាជំហានដំបូងសិន នៅពេលចេញលទ្ធផលតេស្តកូវីដ គឺធ្វើតេស្តរកសារធាតុញៀនមួយតង់ទៀត បន្ទាប់ពីនឹងទើបយើងធ្វើការសាកសួរ និងរកម្ចាស់ទីតាំង អ្នកណាមេការ គឺយើងនឹងអនុវត្តទៅតាមនឹងទៀត”។


នៅក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យ ដោយដកហូតវត្ថុតាងរួមមានៈ ម្សៅពណ៌សចំនួន០៦ថង់តូច, ម្សៅម៉ត់ពណ៌ស ០២កញ្ចប់, ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់, ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់, ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់, ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×