ភ្នំពេញ÷ បុរសម្នាក់ទំនងជាប្រើប្រាស់សារធាតុញៀនលើសកម្រិតបានស្រែកឡូឡា រួចលោតពីលើអាគារកំពស់ជាច្រើនជាន់ធ្លាក់មកក្រោមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចចុះមកជួយអន្តគមន៍ភ្លាមៗ។

ហេតុការភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៨ ចំណុចជិតនិងរងវង់មូលផ្សាដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅសង្កាត់ផ្សាដើមថ្លូវ ខណ្ឌចំការមន មានស្រុកកំណើត នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុខាងលើពួកគាត់បានឮសំលេងស្រែកឡូឡាខ្លាំងៗចេញពីលើអាគារជាន់ខាងលើដោយពុំទាន់ដឹងថាជារឿងអ្វីបន្ទាប់មកពួកគាត់ក៏បានឃើញបុរសជនរងគ្រោះខាងលើបានលោតចុះមកក្រោមដល់ដីដោយសភាពផ្កាប់មុខបន្ទាប់មកពួកគាត់ក៏បានរាយការណ៍ទៅសមត្តកិច្ចឲ្យចុះមកជួយអន្តគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុខាងលើសមត្តកិច្ចមូលដ្ឋានចុះមកដល់រួចពិនិត្យឃើញថាជនរងគ្រោះគ្រាន់តែរងរបួសស្រាលក៏ប្រញាប់ប្រញាលទំនាក់ទំនងទៅរថយន្តសាម៉ុយឲ្យមកដឹកយកទៅសង្រ្គោះបន្ទាន់ ដោយបុរសជនរងគ្រោះមិនព្រមទៅពេទ្យមួយសន្ទុះក្រោយមកស្រាប់តែមានសាច់ញាតិម្នាក់បានមកទទួលបុរសខាងលើយកទៅផ្ទះវិញតែម្តងទៅ៕ ដោយ ៖ សាមេត




