ភ្នំពេញ ៖ រឿងរ៉ាវជីវិតបែកបាក់វាងលោក ឌួង ឆាយ និងអតីតប្រពន្ធអ្នកនាង ដេត ម៉ាលីណា បើទោះជាបានលែងលះគ្នាទៅតាមផ្លូវច្បាប់ អស់មួយរយៈពេលធំរួចហើយក្តី តែរឿងរ៉ាវរបស់អ្នកទាំងពីរ ហាក់នៅមិនទាន់ចប់សោះ ដោយអស់ពីរឿងមួយចូលដល់រឿងមួយ ដែលរហូតថ្មីៗនេះ ក៏បានបែកធ្លាយសារសំឡេងអ្នកនាង ដេត ម៉ាលីណា និយាយតាមទូរស័ព្ទជាមួយបុរសម្នាក់ ចូលសាច់រឿងថាអតីតឪពុកក្មេក ឌួង ងៀប ចង់បាញ់សម្លាប់កូនប្រុសបង្កើត ឌួង ឆាយ (អតីតស្វាមីរបស់ខ្លួន) ព្រោះដោយសាររឿងស្រីកំណាន់ម្នាក់របស់ឪពុក ហើយនាងថែមទាំងបាននិយាយថា អតីតឪពុកក្មេកព្យាយាមទិញទឹកចិត្តខ្លួននាង និយាយឲ្យជឿច្រើន ឲ្យលែងប្តី ដោយសន្យានឹងកាត់ដីឲ្យ តែចុងក្រោយបោក ធ្វើស៊ីទាំងកូនបង្កើតធ្វើស៊ីទាំងកូនប្រសា…។

តែទោះយ៉ាងណា ក្រោយឃើញសារសំឡេងរបស់ខ្លួន ត្រូវបានបែកធ្លាយឡើងកក្រើក ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា តាមរយៈឆាតឆ្លើយតបក្នុងហ្វេសប៊ុកមួយ បានបញ្ចាក់ឲ្យដឹងថា អ្នកនាងគ្មានបំណងបំផ្លាញកិត្តិយសអតីតឪពុកក្មេកទេ ហើយអះអាងថា រឿងរ៉ាវទាំងអស់នោះ គឺដឹងពុំច្បាស់ទេ ដោយគ្រាន់តែលឺតៗគ្នាពីគេប៉ុណ្ណោះ និងផ្ទុយមកវិញ មានតែអាណិតនៅពេលឃើញគេលាបពណ៌អតីតឪពុកក្មេក។
ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តនោះ គឺស្របពេលសារសំឡេងនេះបានផ្ទុះឡើងជាថ្មី នាំឲ្យមានការចោទលាបពណ៌ថា អ្នកនាងបានរួមគំនិតជាមួយអតីតឪពុកក្មេក ធ្វើបាបអតីតស្វាមីលោក ឌួង ឆាយ ហាក់សាហាវពិសពុលអ្វីម្ល៉េះ ក៏បានធ្វើឲ្យអ្នកគាំទ្រអតីតឧកញ៉ា ឌួង ឆាយ មួយចំនួន ស្រាប់តែប្រកាសថា ពួកគេឈប់ប្រើផលិតផលអ្នកនាង ដេត ម៉ាលីណា ទៀតហើយ ក្រោយពីបានលឺសារសំឡេងបែកធ្លាយ និយាយទាក់ទងរឿងរ៉ាវខាងលើ និងក៏ដូចរឿងផ្ទាល់ខ្លួន ដើរផឹកស៊ីដាច់ៗយប់បែបនេះ។

តែយ៉ាងណា នេះជារឿងជីវិតឯកជនផ្ទាល់ខ្លួន របស់នាង ដែលមានវិបត្តិផ្លូវចិត្តក្រោយលែងលះប្តីប៉ុណ្ណោះ ដែលជឿជាក់ថា រឿងដើរផឹកស៊ីនេះ ស្រី្តណាក៏ចេះខូចចិត្តដែរ។ ក្នុងនោះផងដែរ ក៏មានមតិជាច្រើនប្រឆាំង នឹងអ្នកគាំទ្រលោក ឌួង ឆាយ បានដាក់ទៅវិញថា មនុស្សស្រីមិនដូចគ្នាទេពៅ យើងមិនមែនជាគ្រួសារគេយើងអត់ដឹងអ្វីទាំងអស់ មានភ្លើងគឺត្រូវតែមានផ្សែង ប្អូនមិនទាន់មានគ្រួសារមិនទាន់ដឹងទេ, យេីងអត់ទិញក៏គេមិនក្រដែរ ប្រហែលជាអ្នកផុសគេហ្នឹងរកអង្គរសុីមិនបានផង, រឿងជីវិតគ្រួសាររបស់គេសោះ កុំចេះដឹងខ្លាំងពេក សង្ស័យអ្នកផុសហ្នឹងគេជួលឲ្យធ្វើទេដឹង ឬ ក៏ចង់ធ្វើរឿងឲ្យល្បីសម្រាប់ផលប្រយោជន៍ខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















