ភ្នំពេញ ÷ នៅព្រឹកថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ អគ្គនាយកទឹកពិសារបរិសុទ្ធ អេរ៉ូទិច រួមនឹងក្រុមគ្រួសារបាននាំយកអំណោយដ៏ជ្រះថ្លាផ្ទាល់ខ្លួន ចែកជូនក្រុមគ្រួសារកងទ័ពភូមិភាគពិសេស នៅទីតាំងបញ្ជាការដ្ឋានយោធភូមិភាគពិសេសខណ្ឌដង្កោ រាជធានីភ្នំពេញ (ម្ដងគួរស្រូវ) ។
អំណោយដែលក្រុមគ្រួសារកងទ័ពទទួលបាន រួមមាន ÷ ក្នុង១គ្រួសារថវិការទទួលបានថវិកា ចំនួន ២០.០០០រៀល , អង្ករ ២០គីឡូក្រាម , ទឹកពិសារបរិសុទ្ធ ១កេស , ឃីត ១កញ្ចប់ មាន-ត្រីខកំប៉ុង មី និងបន្លែ។

ក្នុងពិធីចែកអំណោយដល់បងប្អូនក្រុមគ្រួសារកងទ័ពនេះ លោកជំទាវ វណ្ណ លុយ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើ ដល់បងប្អូនទាំងអស់ឱ្យចេះការពារខ្លួន ពីការឆ្លងជំងឺកូវីដ-១៩ ដូចជា ៣ ការពារ ៣កុំ ។ ចូរចងចាំថា ជំងឺកាចសាហាវកូវីដ-១៩ មិនទៅណាឆ្ងាយពីបងប្អូននោះទេ ឲ្យតែបងប្អូនធ្វេសប្រហែលមួយប៉ប្រិចភ្នែក វានឹងឆ្លងភ្លាម , ដូច្នេះ បងប្អូនត្រូវប្រុងប្រយ័ត្ន និងការពារ លាងដៃនឹងអាកុល ត្រូវពាក់ម៉ាស់ , រក្សាគម្លាតតាមការណែនាំរបស់ក្រសួង សុខាភិបាល។

ដូចបងប្អូនបានដឹងហើយថា វិបត្តិជំងឺរឆ្លងកូវិដ-១៩នេះ ធ្វើឲ្យយើងជួបការលំបាក នូវវិបត្តិសេដ្ឋកិច្ចស្ទើរតែគ្រប់គ្នា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបិទខ្ទប់តំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយរហូតមកដល់ពេលនេះ ក៏នៅតែមានអ្នកឆ្លង និងអ្នកស្លាប់ជាបន្តបន្ទាប់, ប៉ុន្តែ ក៏មានអ្នកជាសះស្បើយផងដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម










