ភ្នំពេញ ៖ ផ្លែទុរេន ត្រូវបានចាត់ទុកថាជាស្តេចជាផ្លែឈើ ដែលមានរសជាតិឈ្ងុញឆ្ងាញ់ជាប់មាត់ និងមានតម្លៃថ្លៃផងដែរ ហើយនៅក្នុងរដូវនេះផងដែរ ឃើញថាផ្លែទុរេន ក៏កំពុងត្រូវបានពេញនិយមយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តទទួលទាន។

ពិតណាស់ បើតាមការសង្កេត គឺបច្ចុប្បន្ននេះ ឃើញថាមានបងប្អូនខ្មែរយើងយ៉ាងច្រើន បានឆក់យកឱកាស នៅក្នុងរដូវកំពុងពេញនិយមផ្លែទុរេន នាំគ្នាលក់យ៉ាងព្រោងព្រាត មិនថានៅតាមដងផ្លូវ ឬ តាមអនឡាញនោះទេ។

តែយ៉ាងណា អ្វីដែលធ្វើឲ្យយើងគ្រប់គ្នា មានការហួសចិត្តជាខ្លាំង និងអាចថាជារឿងទើបជួបប្រទះនោះ គឺក្រោយពីបានឃើញចោរស្ទាវ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពលួចឆក់យកទុរេនបករួចអស់១ចាន បានសម្រេច ពីតុដាក់លក់នៅលើចិញ្ចើមថ្នល់ របស់នារីអ្នកលក់ម្នាក់ ដែលឃើញហើយពិតជាហួសចិត្តយ៉ាងខ្លាំងតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pi Seth បានបង្ហោះវីដេអូពីសកម្មភាពចោរឆក់ទុរេន និងបញ្ជាក់ប្រាប់យ៉ាងខ្លីថា៖ «ប៉ោយប៉ែតបងប្អូន ទេីបតែជួបទេ ចោរ ២០២១ ឆក់ទុរេន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





