Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសជប៉ុន ព្រមានថា ៖ ជប៉ុន អាចនឹងបង្កកជំនួយទាំងអស់ ពីមីយ៉ាន់ម៉ា

ទីក្រុងតូក្យូ អាចនឹងបង្កកជំនួយទាំងអស់ ដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានព្រមានក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយសាររបបយោធា នៅបន្តប្រើកងម្លាំងប្រឆាំងទៅនឹងក្រុមបាតុករ។

ជប៉ុនគឺជាប្រទេស ដែលផ្តល់ជំនួយធំជាងគេ របស់ប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសជប៉ុន ក៏រួចរាល់សម្រាប់ការផ្អាកជំនួយជាថ្មីផងដែរ ក្រោយពេលដែលយោធាបានទម្លាក់ មេដឹកនាំស៊ីវិល គឺលោកស្រី អ៊ុងសានស៊ូជី។

ប៉ុន្តែលោក Toshimitsu Motegi បាននិយាយក្នុងកាសែត Nikkei ថា ការផ្អាកនេះនឹងអាចមានកាន់តែធំ។ លោកបានប្រាប់កាសែតថា៖ យើងមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែយើងមានក្រុមហ៊ុនរដ្ឋរបស់ជប៉ុន ដែលកំពុងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយកំពុងមានផលវិបាក ដែលបន្តរងផលប៉ះពាល់ ក្រោមកាលៈទេសៈបែបនេះ។

លោកថា៖ ក្នុងនាមយើងជាប្រទេសមួយ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា តាមវិធីផ្សេងៗគ្នា ហើយក្នុងនាមជាមិត្ត យើងត្រូវតែធ្វើជាតំណាងសហគមន៍អន្តរជាតិ និងបង្ហាញឱ្យកាន់តែច្បាស់ពីបញ្ហានេះ។
ប្រទេសជប៉ុន ធ្លាប់បានប្រកាសកាលពីខែមីនាថា ខ្លួននឹងបញ្ឈប់រាល់ជំនួយថ្មីទាំងអស់ ដើម្បីធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា ចេញមកឆ្លើយតបទៅនឹងរដ្ឋប្រហារ បើទោះបីជាវាមិនបានដាក់ទណ្ឌកម្ម ជាបុគ្គលទៅលើមេបញ្ជាការយោធា និងប៉ូលីស ដែលអនុវត្តដោយប្រទេសមួយចំនួនក៏ដោយ។

លោកបាននិយាយថា ជប៉ុនគឺជាអ្នកផ្តល់ជូន នូវជំនួយការសេដ្ឋកិច្ចធំជាងគេ សម្រាប់ប្រទេសមីយ៉ានម៉ា ហើយក្នុងនោះ ទីក្រុងត្យូក្យូក៏បានឈរ ផ្នែកទំនាក់ទំនងជាយូរមកហើយ ជាមួយយោធារបស់ប្រទេសនេះ។
បើយោងទៅតាមកាសែតខាងលើ ជប៉ុនបានផ្តល់ជូនថវិកាជាង១, ៧៤ ពាន់លានដុល្លារ ដើម្បីជាជំនួយអភិវឌ្ឍន៍ ក្នុងប្រទេស(មីយ៉ាន់ម៉ា) ក្នុងឆ្នាំ២០១៩កន្លងទៅ។
បើងាកមើលពីស្ថានភាព ក្នុងប្រទេសមីយ៉ាន់ម៉ា គេមើលឃើញថា មនុស្សច្រើនជាង៨០០នាក់ បានស្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធា បានទម្លាក់លោកស្រីអ៊ុង សានស៊ូជី កាលពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

ក្នុងនោះអ្នកការសែតជប៉ុនម្នាក់ ក៏ត្រូវបានចាប់ខ្លួន ហើយក៏ត្រូវបានដោះលែងវិញ ដោយបានត្រឡប់ទៅទីក្រុងត្យូក្យូវិញដែរ។
ការដោះលែងរបស់អ្នកកាសែតរូបនេះ បានធ្វើឡើងចំពេលដែលប្រទេសជប៉ុននិយាយថា ខ្លួនបានផ្តល់ជំនួយចំនួន ៤ លានដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។
ទីក្រុងត្យូក្យូបានអំពាវនាវ ឱ្យមានដោះលែង លោកស្រីអ៊ុង សានស៊ូជី និងសា្តរឡើងវិញ នូវប្រជាធិបតេយ្យផងដែរ។

លោកបានប្រាប់កាសែតដដែលថា ទីក្រុងត្យូក្យូ បាននឹងកំពុងរៀបចំកិច្ច ពិភាក្សាជាមួយរបបយោធានេះ។
ដោយលោក Toshimitsu Motegiថ្លែងថា៖ យើងមានបណ្តាញចម្រុះជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងយោធា ដែលមានចំនួនច្រើនជាងអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×