Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះកក្រើកហើយៗ ! រកឃើញកម្មកររោងចក្រយូលី ឆ្លងជំងឺកូវីដចំនួន ៥៣នាក់ នៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២១ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរកឃើញករណីឆ្លងជំងឺ covid-19 ទៅលើកម្មករកម្មករកម្មការិនីរោងចក្រយូលី (international ខេមបូឌាហ្គាមែន) ស្ថិតនៅភូមិជ្រៃធំសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល ចំនួន ៥៣ នាក់ ចាប់គិតពីល្ងាចថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១រហូតដល់ព្រឹកនេះ។

លោកបណ្ឌិត បានមានប្រសាសន៍បន្តដឹងទេថា បច្ចុប្បន្ននេះក្រុមការងារគ្រូពេទ្យ កំពុងបន្តធ្វើសំណាក ទៅលើកម្មករកម្មការិនីចំនួនជិត ៨០០ នាក់ និងអ្នកដែលមានការពាក់ព័ន្ធជាបន្តទៀត។ ហើយបច្ចុប្បន្នកម្មករកម្មការិនី ដែលឆ្លងមេរោគកូវីដ១៩ ត្រូវបានបញ្ជូនយកទៅសម្រាកព្យាបាល នៅមន្ទីរព្យាបាលជំងឺកូវីដ១៩ ក្រុងបាវិតហើយ ចំនួនអ្នកដែលឆ្លងមេរោគកូវីដ១៩ នេះអាចនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

លោកបណ្ឌិត កែរ រដ្ឋា បានមានប្រសាសន៍បន្ថែមទៀតថា គិតត្រឹមថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១ នេះខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤១៤នាក់ ជាសះស្បើយចំនួន ៣៤១ នាក់ ស្លាប់ចំនួន ៥ នាក់ និងកំពុងព្យាបាលចំនួន ៦៧ នាក់ នៅតាមកន្លែងព្យាបាលជំងឺកូវី១៩ ចំនួន ៣ កន្លែង ទី១ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី ២ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងទី ៣ មណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្រុងបាវិត៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ

×