Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តប៉ៃលិន ៖ លោក ខឹម មុនីកុសល ប្រព្រឹត្តកំហុស យ៉ាងធ្ងន់ធ្ងរ ជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត ទណ្ឌកម្មវិន័យថ្នាក់ទី២

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទីគាត់មិនដែលមក បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង របស់អង្គភាព មន្ទីរសុខាភិបាលខេត្ត។ ដោយមានកំហុសឆ្គងជាបន្តបន្ទាប់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច ស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ច។

លោក ខឹម មុនីកុសល បានលើកឡើងថា “ក្រោយការប្រជុំសម្រុះសម្រួល និងដោះស្រាយវិវាទលើកទី២ ថ្ងៃទី ២១ ឧសភា ២០២១៖ ខ្ញុំបានស្តាប់ការចោទប្រកាន់ ដែលនាំឲ្យមានការដកតំណែងខ្ញុំពីអនុប្រធានមន្ទីរពេទ្យ កាលពី ២០១៨”។

លោកបានបន្តថា “មានហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺ៖ បានបង្កបញ្ហាដល់អ្នកជំងឺ ក្នុងការផ្តល់សេវាសាធារណៈ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ខ្ញុំឈឺចាប់ណាស់ ដូចគេយកដែកដុតក្រហម មកចាក់ចំកណ្តាលដើមទ្រូងអញ្ចឹង។ សូមជួយគិតខ្ញុំផង ខ្ញុំជាគ្រូពេទ្យ ហើយមានតំណែងជាប់ខ្លួន តើខ្ញុំធ្វើទង្វើរបែបនេះបានទេ?”។

បើតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន “សូមជម្រាបជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងដីកាលេខ០១៨/២១ដក.តត ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ខឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការបកស្រាយខុស ពាក់ព័ន្ធនឹងដីកានេះ រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទីគាត់មិនដែលមក បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព មន្ទីរសុខាភិបាលខេត្ត”។

ដោយមានកំហុសឆ្គងជាបន្តបន្ទាប់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច ស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ចកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិត ស្នើសុំនេះ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថា គាត់ពិតជាមាន កំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែង ពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មកជាមន្ត្រី តាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។

ការបញ្ចប់ការកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក ញុះញុង់ បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។ បច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាល ជួរមុខគ្រប់រូបកំពុងមមាញឹក រួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា លោក ខឹម មុនីកុសល មានតែឈ្មោះជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត តែគាត់ មិនបានមកបំពេញការងារទេ។ ក្នុងគោលបំណងបង្កភាពវឹកវរ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ គាត់ បានសុំចូលរួមជាមួយ ក្រុមគ្រូពេទ្យជួរមុខ ចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័ត៌មានក្លែងក្លាយ ធ្វើឱ្យចលាចល ក្នុងសន្តិសុខសង្គមប៉ះពាល់ ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាង សកម្មមិនគិតពីការនឿយហត់។

ដោយមន្ត្រីរូបនេះ ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត ទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×