Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះរកគុគឃេីញ ! ឃាត់ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត គិលានសង្រ្គោះបន្ទាន់ AMBULANCE បណ្ដាលឲ្យបែកកញ្ចក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ តាមព័ត៌មានពីអធិការនគរបាល ស្រុកគងពិសីថា ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកថ្មគប់ ទៅលើរថយន្ដសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីត្បូងទៅជើង ដើម្បីទៅយកសំណាក ធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩ នៅក្នុងឃុំព្រះនិព្វាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ១៣ ប្រហែល២០ ម៉ែត្រ ស្ថិតលើផ្លូវជាតិ លេខ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែបុរសម្នាក់ មិនដឹងអំពីមូលហេតុច្បាស់លាស់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត រួចគេចខ្លួន ។

សមត្ថកិច្ច បានបន្ដស្រាវជ្រាវ រហូតឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ វ៉ិត សត់ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមសាក្សីនៅកន្លែងកើតហេតុ និងចម្លើយបឋមបុរសខាងលើ ទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្ម គប់កញ្ចក់រថយន្ត គិលានសង្រ្គោះបន្ទាន់ AMBULANCE។

ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចនគរបាល ស្រុកគងពិសី បានយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ៖សារឿន

×