នេះជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈដែលឃើញសាកសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានលេចចេញនៅតាមដងទន្លេគង្គា នៅភាគពាយ័ព្យនៃប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ។

សាកសពជនរងគ្រោះពីជំងឺកូវីដ-១៩ ទាំងនោះ គឺស្ថិតក្នុងចំណោមសាកសពរាប់រយ ដែលត្រូវបានកប់រាក់ៗ នៅឯកន្លែងបូជាសពនៅក្នុងភូមិ Shringverpur ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីទីក្រុង Prayagraj។ រូបភាពដ៏គួរឱ្យរន្ធត់បានបង្ហាញពីទំហំដ៏ធំ នៃកន្លែងដែលមានពំនូកផ្នូរតូចៗ ត្រូវបានគ្របដោយក្រណាត់ពណ៌ស្លាទុំ។
បុគ្គលិកក្រុង បានកំពុងធ្វើការងារនេះ ដើម្បីរៀបផ្នូរដែលមានផលប៉ះពាល់ និងដេញសត្វឆ្កែអនាថាចេញ ដែលពួកវាកំពុងចាប់ផ្តើម កកាយទាញឆ្អឹងពីខាងក្នុង។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានកាត់ត្រាចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ៤.២០៩ នាក់ ខណៈអ្នកឆ្លងថ្មីចំនួន ២៥៩, ៥៥១ នាក់។ តែយ៉ាងណា តួលេខផ្លូវការនេះ ត្រូវបានគេចាត់ទុកថា ទាបជាងចំនួនពិតប្រាកដ នៃការស្លាប់ និងការឆ្លងជាក់ស្តែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







