Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​រកឃើញ​កម្មករ​កម្មការិនី​នៅ​រោងចក្រ​យូ​លី​ ជាបឋម​នៅ​រសៀល​ថ្ងៃទី ​២២ ​ខែឧសភា ​ឆ្នាំ​ ២០២១​នេះ​ កើន​ដល់​ ៩៦​នាក់​ ក្នុងចំណោម​អ្នក​ដែល​បានធ្វើ​តេស្ត​សំណាក​រួច​ចំនួន ​៨៧១​នាក់

ខេត្តស្វាយរៀង​ ៖ រកឃើញ​កម្មករ​រោងចក្រ​យូ​លី (international cambodia ហ្គា​មែន​)​ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​សាន​សែ​ល ​ឆ្លង​ជំងឺ​កូ​វីដ​19​ ជាបឋម​ចំនួន ៩៦​នាក់ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃទី ២២ ខែឧសភា​ឆ្នាំ ២០២១​បាន​បន្ត​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ covid-19 ទៅលើ​កម្មករ​កម្ម​កា​នី​រោងចក្រ​យូ​លី​ (international ខេ​ម​បូ​ឌា​ហ្គា​មែន​)​ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បាវិត ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​សាន់​សែ​ល​ជាបឋម​ចំនួន ៩៦នាក់​ ចាប់​គិតពី​ល្ងាច​ថ្ងៃទី ២១ ខែឧសភា ​ឆ្នាំ ២០២១ ​រហូតដល់​រសៀល​នេះ​។

​លោក​បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​បច្ចុប្បន្ននេះ​ក្រុមការងារ​គ្រូពេទ្យ​កំពុង​បន្តធ្វើ​សំណាក​ទៅលើ​កម្មករ​កម្ម​ការ​នី​ចំនួន​ជាង ៨០០នាក់​ និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជា​បន្តទៀត​។

សូមបញ្ជាក់​ផងដែរ​ថា​៖ នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​នេះ ខេត្តស្វាយរៀង បាន​បន្ត​រកឃើញ​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ កើនឡើង​ជាបឋម​ចំនួន​នាក់​ក្នុងចំណោម​កម្មករ​កម្ម​ការិនី​ដែល​បានធ្វើ​តេស្ត​ចំនួន​៨៧១​នាក់ ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​បុរស​ម្នាក់​ជា​អ្នករកស៊ី​ដឹក​បន្លែ ពី​ខេត្តស្វាយរៀង ទៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ ហើយ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដល់​ប្រពន្ធ​ធ្វើការ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ក្រុង​បាវិត​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក​បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​រសៀល​នេះ​។

​លោក​បណ្ឌិត កែរ រដ្ឋា បាន​បន្តថា មូលហេតុ​ដែល​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​នេះ ខណៈពេលដែល​បុរស​ជា​ប្តី​កម្មករ​នោះ​គាត់​មាន​បញ្ហា​សុខភាព បាន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ «​ជី​ភូ​» ហើយ​បាន​ទៅយក​សំណាក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក «​មី​ស្ទ័​រ​សូ​»​។ លុះដល់​រកឃើញ​មាន​វិជ្ជមាន​ទើប​ក្រុមការងារ បាន​យកប្រពន្ធ​គាត់​ជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ «​យូ​លី​» ទៅធ្វើ​តេស្ត​ក៏មាន​វិជ្ជមាន​ដូចគ្នា ហើយ​ក្រុមការងារ​ក៏បាន​បន្ត​ស្រាវជ្រាវ​ដល់​រោងចក្រ​តែម្តង ដោយមាន​អ្នកពាក់ព័ន្ធ​ជាង ៨០០​នាក់ កំពុង​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ផងដែរ​។

​លោក​បណ្ឌិត កែរ រដ្ឋា បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ជាមួយ​បុរស​ដែលជា​អ្នករកស៊ី​ដឹក​បន្លែ និង​ប្រពន្ធ​ដែលជា​កម្មករ​រោងចក្រ ត្រូវ​ប្រញាប់​រួសរាន់​មក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ទាន់ពេលវេលា និង​រួមគ្នា​អនុវត្ត​វិធានការ របស់​ក្រសួងសុខាភិបាល​៕ រក្សាសិទ្ធិដោយ ៖ វ៉ៃ​កូ​

×