សេចក្តីស្រឡាញ់របស់មនុស្ស គឺពិតជាធំធេងណាស់ ដែលក្នុងនោះ មិនថារវាងមនុស្សនិងសត្វនោះទេ ព្រោះថា អ្នកខ្លះដល់ថ្នាក់រហូតសម្រក់ទឹកភ្នែក ក្រៀមក្រំចិត្តយ៉ាងខ្លាំង នៅពេលបាត់បង់សត្វចិញ្ចឹមជាទីស្រឡាញ់របស់ខ្លួន។

ជាក់ស្តែង ដូចបុរសវ័យពាក់កណ្តាលអាយុម្នាក់នេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់អុិនធើរណេតរំជួលចិត្តស្ទើរគ្រប់ៗគ្នា ខណៈវីដេអូមួយដែលកំពុងរីករាលនៅលើបណ្តាញសង្គម បង្ហាញគាត់មានអារម្មណ៍សោកសៅយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែក នៅពេលដឹងថាសត្វគោជាទីស្រឡាញ់របស់គាត់ ត្រៀមត្រូវបានដឹកចេញពីផ្ទះ។
តាមរយៈវីដេអូនេះផងដែរ គេបានជឿថា បុរសជាកសិកររូបនោះ ទើបលក់សត្វគោរបស់ខ្លួន ទៅឲ្យអ្នកផ្សេង ឬ ទៅកាន់កុងសុីកាប់គោ ទាំងបង្ខំ ដែលអាចដោយសារជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ។
តែយ៉ាងណា វីដេអូនៃភាពសោកសៅរបស់កសិកររូបនេះ កំពុងត្រូវបានចែករំលែកយ៉ាងផុសផុស នៅលើបណ្តាញសង្គម Tik Tok ដោយគណនីឈ្មោះ kandangmabesfarm ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងអុិនធើរណែត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










