តាមកាសែត Daily Mail ចុះផ្សាយឲ្យដឹងងថា ស្ត្រីអ្នកជំងឺកូវីដម្នាក់ ត្រូវបានក្រុមបុគ្គលិក៣នាក់ រំលោភបូកនៅមន្ទីរពេទ្យឯកជនមួយ ក្នុងប្រទេសឥណ្ឌា មុនពេលនាងស្លាប់។

យោងតាមសម្តីរបស់កូនស្រីជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីអាយុ ៤៥ ឆ្នាំ ម្នាក់ ត្រូវបានគេព្យាបាលជំងឺ Covid-19 នៅឯមន្ទីរពេទ្យឯកជនឈ្មោះ Paras HMRI នៅរដ្ឋ Bihar ប្រទេសឥណ្ឌា នៅពេលនោះ នាងត្រូវបានរំលោភដោយបុគ្គលិក ៣ នាក់ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
ជនរងគ្រោះត្រូវបានត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យនោះ កាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែ ក្រោយមក បានស្លាប់នៅថ្ងៃទី១៩ ឧសភា។
កូនស្រីរបស់ស្ត្រីរងគ្រោះ បានអះអាងថា គ្រូពេទ្យនៅមន្ទីរពេទ្យទាំងនោះ បានស៊កបំពង់ចូលសរីរាង្គម្តាយរបស់ខ្លួន ដើម្បីរក្សាការសម្ងាត់អំពីការរំលោភផ្លូវភេទ។ ប៉ុន្តែ ទោះយ៉ាងណា នៅពេលនេះ នាងបានទម្លាយហើយ គឺម្តាយរបស់នាងបានប្រាប់ថា គាត់ត្រូវបានបុរស ៣ នាក់ រំលោភនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី១៦ ខែឧសភា។
នាងបានបញ្ចាក់ថា «ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំពីហេតុការណ៍ទាំងមូល បន្ទាប់ពីសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន»។
កូនស្រីរបស់អ្នកជំងឺបាននិយាយថា បុគ្គលិកមន្ទីរពេទ្យបានស្នើសុំឱ្យនាងចុះហត្ថលេខាលើទំរង់បែបបទ ព្រោះម្តាយរបស់នាងមានសភាពធ្ងន់ធ្ងរ ហើយត្រូវការដាក់ឧបករណ៍ជំនួយខ្យល់។ តែទោះយ៉ាងណាកូនស្រីរបស់ជនរងគ្រោះជឿជាក់ថា គ្រូពេទ្យបានធ្វើស៊កបំពង់អុកសុីហ្សែនចូលសរីរាង្គរបស់ម្តាយនាង ដើម្បីព្យាយាមលាក់បាំងអំពីការវាយប្រហារផ្លូវភេទប៉ុណ្ណោះ។
ជុំវិញករណីនេះ លោក Ramashankar Singh ជាមន្ត្រីប៉ូលីសប្រចាំនៅស្ថានីយ៍ប៉ូលីស Shastrinagar បច្ចុប្បន្នកំពុងតែធ្វើការស៊ើបអង្កេតលើការចោទប្រកាន់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


