Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករលាក់មុខ ៖ មនុស្ស ៥៨៤នាក់ស្លាប់ និងរបួស ១៤៧៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៤២ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី២២ ខែឧសភានេះថា រយៈពេល ១៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស​ បានកើតឡើង ១០២៩លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៥៨៤នាក់ និងរបួសចំនួន ១៤៧៥នាក់ ក្នុងនោះធ្ងន់ចំនួន ៨៤៧នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លាប់ ៣នាក់ និងរបួស ១២នាក់ ក្នុងនោះធ្ងន់ចំនួន ៨នាក់ និងស្រាល ៤នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍ មានចំនួនសរុប ៨២៨៩៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៦០២៣៣គ្រឿង និងរថយន្តចំនួន ២២៦៦៦គ្រឿង ក្នុងនោះរថយន្តតូច ១៧៤៥៥គ្រឿង និងធំ ៥២១១គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×