Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យស្រណោះ ! ស្ងាត់ៗ ប្អូនប្រុសបង្កើត ឌួង ឆាយ ចូលរោងការបាត់ ធ្វើពិធីតូចលក្ខណៈគ្រួសារ ខណៈគ្មានវត្តមានឪពុក គឺមានតែ….

ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ ពីបងប្អូនបង្កើតរបស់លោក ឌួង ឆាយ បន្ទាប់ពីទើបត្រូវបានណែនាំឲ្យស្គាល់ពីលោកជំទាវ ខុង លីស៊ីអាណា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ ដើម្បីបើកទម្លាយពីការឈឺចាប់ជាច្រើន ជាពិសេសជុំវិញរឿងគឺលោកប្តីឧកញ៉ា ឌួង ងៀប លួចមានប្រពន្ធថ្មី យកទ្រព្យសម្បត្តិក្នុងគ្រួសាររាប់លានដុល្លារ ទៅសង់ភូមិគ្រឹះ ទិញឡានទំនើបឲ្យស្រីកំណាន់ ដែលធ្វើឲ្យប្រពន្ធ និងកូនៗ មិនអាចទទួលយកបានឡើយ។

ដោយឡែក និយាយពីកូនៗប្រុសស្រីវិញ លោកជំទាវ ខុស លីស៊ីអាណា នៅគ្រានោះក៏បានបង្ហាញឲ្យសាធារណៈជនបានស្គាល់ថា កូនៗរបស់គាត់មាន ៤ នាក់ [ប្រុស ៣ នាក់ និងស្រីម្នាក់ (កូនទី៣)] ដោយក្នុងនោះ លោក ឌួង ឆាយ ជាកូនប្រុសច្បងនៅក្នុងសមាជិកគ្រួសារ។

ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈរឿងរ៉ាវក្នុងរង្វង់គ្រួសារ មិនទាន់ស្ងាត់ស្រួលបួលផង ស្រាប់តែប្អូនប្រុសទី២ របស់លោក ឌួង ឆាយ ដែលមានឈ្មោះថា ឌួង គឹមឡុង បានដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ចូលរោងការជាលក្ខណៈគ្រួសារ ពុំធំដុំនោះទេ ខណៈពុំមានវត្តមានឪពុកបង្កើត ឌួង ងៀប ចូលរួម ដោយមានតែសាច់ញាតិប្រហែលត្រូវជាពូ ធ្វើជាឪពុកជំនួស។

ក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុកលោក ឌួង គឹមឡុង បានបង្ហោះសារថ្លែងអំណរគុណ ដល់ឪពុកម្តាយទាំងសងខាង និងបងប្អូន សាច់ញាតិ ដែលបានជួយជ្រោមជ្រែង ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជាដំបូងកូនទាំងពីរ អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ជាពិសេសម៉ាក់ទាំងពីរដែលខិតខំរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រួសារសំរាប់កូន អគុណដែលឲ្យកូនមានថ្ងៃនេះ។ ពិធីធំតូចមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺ ការធ្វើឡើងដោយបេះដូង ដោយក្តីស្រឡាញ់ កូនទាំងពីរនឹង ចាប់ដៃគ្នាចាប់ពីពេលនេះ រហូតដល់ចាស់កោងខ្នង ថែរក្សាគ្នា ផ្តល់ក្តីស្រឡាញ់អោយគ្នា និងថែរក្សាក្រុមគ្រួសារយើងទាំងមូល។

អរគុណហ៊ា ឆាយ អរគុណនឹងហួត និងជេមួយ ដែលជួយជ្រុំជ្រែងប្អូនទាំងពីររហូតមក ដល់ពេលនេះ ប្អូនគ្មានអ្វីក្រៅពីអរគុណ នូវទឹកចិត្តដ៏ល្អរបស់ បងប្រុស និង បងស្រី ឡើយ។ ហើយក៏អរគុណដល់ លោកតា លោកយាយ អ៊ុ ពូ មីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី និងមិត្តទាំងអស់ ចំពោះការជូនពរ និង កាដូជាច្រើន ខ្ញុំពិតជាអរគុណខ្លាំងណាស់ ហើយក៏សូមទោសផង ដែលមិនបានអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមនៅក្នុងពេលនេះ។

ជាចុងក្រោយ អរគុណភរិយា ដែលថែរក្សាការស្រឡាញ់អស់រយៈពេល ៩ ឆ្នាំ រហូតមកដល់ថ្ងៃមង្គលមួយនេះ អរគុណទឹកចិត្តដ៏ល្អ ទោះមិនសូវចេះផ្អែមល្ហែម តែអ្វីដែលធ្វើគឺចេញពីចិត្ត ស្រឡាញ់អូនណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×