Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​២៥ ខែឧសភា

ភ្នំពេញ : លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ឯកឧត្តម អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) នឹង​ពិភាក្សាគ្នា​អំពី​វិធីសាស្ត្រ​នានា ដើម្បី​លើកកម្ពស់ បន្ថែមទៀត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​សហរដ្ឋ អាមេរិក ជាពិសេស​ក្នុងការ​ដោះស្រាយ​វិបត្តិ​សុខុមាលភាព​សកល​នាពេល​បច្ចុប្បន្ន និងផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍​រួម ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បញ្ជាក់ថា ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ភាពជា​ដៃគូ យុ​ទ្ឋ​សាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង ដើម្បី​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ក្នុង​និង​ក្រៅ​តំបន់​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×