ភ្នំពេញ÷បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្ត TAKOMA ដឹកពងទារមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយត្ន័បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់់អស់២កង់ចំណែករថយន្តក្រឡាប់អូសទៅមុខជាច្រើនម៉ែត្រ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៨និង២០ នាទីយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្ត TAKOMA ដឹកពងទារមួយគ្រឿងព៍ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2-AE 1712 បើកបដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមិនប្រយត្ន័បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់អស់ ២កង់ ចំណែករថយន្តវិញក្រឡាប់អូសទៅមុខជាច្រើនម៉ែត្ររងការខូចខាតពងទារនៅលើរថយន្តស្ទើទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌទួលគោកចុះមកដល់រួចពិនិត្យជុំវិញកន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត


