Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេគ​ណាស់​! ឆ្លង​កូ​វីដ​១៩ ទាំង​ប្ដី​ទាំង​ប្រពន្ធ​ស​សៃ ខ្ចី សម្រាលកូន​ទាំង​ជំងឺ​ធ្វើទុក្ខ​ខ្លាំង ឥឡូវប្រពន្ធ​បាន​ស្លាប់​ហើយ ចំណែក​កូន​គឺ​…

បច្ចុប្បន្ននេះ ស្ថានភាព​ងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​យើង ឃើញថា​មាន​ភាព​ធូរស្រាល​ឡើងវិញ​គួរ​ឲ្យ​រំភើប​ត្រេកអរ​ជាខ្លាំង ដោយនៅ​រាជធានី​ភ្នំពេញ​មានការ​ចុះថយ​ខ្លាំង ខណៈ​នៅតាម​បណ្តា​ខេត្ត​មានការ​កើនឡើង​បន្តិចបន្តួច​។ ហើយ​ក្នុងខណៈ​ពេលនេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក៏​ដូច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បើក​ដំណើរការ​អាជីវកម្ម​ជាច្រើន​ឡើងវិញ​ផងដែរ​។​

​តែ​ទោះយ៉ាងណា ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ នៅតែ​គ្មាន​ក្តីមេត្តា​ចំពោះ​យើង​គ្រប់គ្នា​នោះឡើយ​។ ពិតណាស់ ថ្មីៗ​នេះ មហាជន​ពិត​មានការ​រំជួលចិត្ត និង​មិនអាច​ទប់ទឹក​ភ្នែក​បាន​នោះទេ នៅពេល​ឃើញ​វីដេ​អូ​ដ៏​សែន​អាសូរ​បំផុត ចំពោះ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល​បាន​សម្រាលកូន​ទាំង​ភ្ជាប់​ជំនួយ​អុក​សុី​ហ្សែ​ន ខណៈពេល​នោះ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ទុក្ខ​យ៉ាងខ្លាំង​។ ប៉ុន្តែជា​អកុសល គាត់​បាន​លាចាក​លោក​ដ៏​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​សម្រាលកូន​រួច​។​

​នេះ​បើតាម​ការ​បង្ហោះ​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួ​យ​ដែលជា​អ្នក​ស្គាល់​គ្រួសារ​ស្ត្រី​រងគ្រោះ បាន​រៀប​រាប់ទាំង​ក្តី​ក្តុកក្តួល​ថា​៖ «​កំ​ម្ស​ត់​ពេក​ហេី​យ គ្មាន​អី​ក្រៅពី​ផុស​សុំអោយ​បងប្អូន​ជួយ​គាត់​ម្នាក់​បន្តិច​ទេ និង​ចែករំលែក​តរតៗ​គ្នា​ផង​ឆ្លង កូ​វីត​ទាំង​ប្ដី​ប្រពន្ធ ដំណាក់កាល​ធ្ងន់ធ្ងរ​ទាំង​ប្រពន្ធ​ស​សៃ ខ្ចី សម្រាលកូន​ទាំង​មាន​ជំងឺ ឥឡូវ​ប្រពន្ធ​គាត់​បាន​ស្លាប់​ហើយ ដោយសា ជំងឺ​កូ​វីដ ហេតុ​អី​ជីវិត​បង​ជួប​រឿង​បែបនេះ Hm Seha 001637376 ឈ្មោះ norm seyha ABA 085668390 > 069206716 លេខ ទូរ​សព្ទ គាត់ ផ្ទាល់ »​។​

​ជាមួយនិង​ការបាត់​បង់ជីវិត​រប​ស់​ស្ត្រី​ម្នាក់​ខាងលើ​ផងដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ JJ Raksmey ដែល​ត្រូវជា​ក្មួយ បាន​បង្ហោះ​សារ​បង្ហាញ​អារម្មណ៍​ពិបាក​នឹង​ទទួលយកបាន​ថា​៖ «​ហេតុ​អី​អុី​ដាច់ចិត្ត​ម្ល៉េះ ព្រោះតែ​អា​ជំងឺ​ចង្រៃ និង​ហើយ​ដែល​ឆក់យក​ជីវិត​អុី​ខ្ញុំ​ទៅ ហេតុ​អី​រឿង​ហ្នឹង​កើតឡើង​ចំពោះ​អុី​ខ្ញុំ​អុី​ចឹ​ង គាត់​មិនដែល​ធ្វើ​អាក្រក់​ដាក់​អ្នកណា​ទេ សូមអោយ​អុី​ទៅ​អោយបាន​សុខ​ណា​អុី សូមអោយ​ជាតិ​ក្រោយ​កុំអោយ​អុី​ជួប​រឿង​អាក្រក់​អី​ចឹ​ង​ទៀត​អ៊ី​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×