ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី២៣ ឧសភា ២០២១ រកឃេីញករណីជំងឺ កូវីដ-១៩ សរុបចំនួន ៥៦០នាក់ (ឆ្លងសហគមន៌ : ៥៤៥ នាំចូល: ១៥) និងមានជាសះស្បេីយ ៥៣៧នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ២៥២០៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន១៧៧០១នាក់ និងស្លាប់ថ្មី ៩នាក់ សរុបស្លាប់ ១៧៦នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
