Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីកងរាជអាវុធហត្ថម្នាក់ ប្រើកាំបិតចុងស្រួច ចាក់អតីតប្រពន្ធ ទើបលេងលះគ្នា រងរបួសធ្ងន់ នៅស្រុកសណ្តាន់

ខេត្តកំពង់ធំ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ប្រើអំពើហិង្សាដោយបានប្រើកាំបិតចុងស្រួចចាក់ទៅលើនារីម្នាក់ ជាអតីតប្រពន្ធ ដែលទើបលេងលះគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ មានករណីហិង្សាមួយ​កើតឡើង នៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ ស៊្រន ពេជ្ររស្មី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រើប្រាស់កាំបិតចុងស្រួច កាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រី អាយុ ៣០ឆ្នាំ ជាអតីតប្រពន្ធ ដែលទើបលេងលះគ្នា តាមផ្លូវតុលាការនៅខេត្តកំពង់ធំរួចហើយ បណ្ដាលឲ្យរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចឹង ក ខាងក្រោយ ១កាំបិត។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ កំពុងស្វែងរកតាមចាប់ខ្លួន។

បងប្អូន សាច់ញាតិ ជនរងគ្រោះទទូចស្នើសុំសូមណុំពរ ដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានវិធានការ ចំពោះជនដៃដល់ ដែលបានប្រើហឹង្សា ប៉ុនប៉ងមនុស្សឃាត លើជនរងគ្រោះ កុំឲ្យជនបង្ករស់នៅក្រៅសំណាញ់ច្បាប់៕ រក្សាសិទ្ធិដោយ៖មីដា

×