ភ្នំពេញ ÷ បុរស២នាក់ជាមិត្តភក្តិផឹកស៊ីបានបាត់បង់ជីវិត ក្នុងថ្ងៃតែមួយ តែពេលវេលានិងទីតាំងខុសគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចចុះមកពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៣និង ២០ នាទីរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៣០ ក្នុងសង្កាត់ផ្សារកណ្តាលទី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពបុរសទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរសនៅជាប់និងកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់តែងតែឃើញបុរស២នាក់ ដែលបាត់បង់ជីវិតនោះ មកអង្គុយផឹកសុីជាមួយគ្នា សឹងតែរៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុខាងលើ នៅវេលាម៉ោងប្រមាណជា១១ និង២០ នាទីព្រឹក ស្រាប់តែពួកគាត់ ឃើញបុរសម្នាក់ បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង បន្ទាប់មកពួកគាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ និងយកខ្សែព័ទ្ធជុំវិញសពតែម្តង។

ប្រភពបន្តពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចចុះមកពិនិត្យ និងយកខ្សែព័ទ្ធសពបុរសម្នាក់រួចមក ប្រមាណជា ២ម៉ោងក្រោយ ក៏បុរសម្នាក់ទៀត ត្រូវជាអ្នកផឹកសុីជាមួយគ្នារាល់ថ្ងៃ និងត្រូវជាមិត្តភក្តិរបស់សព ដែលស្លាប់មុននោះ ក៏ស្លាប់តាមក្រោយតែម្តងទៅ។
ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានរាយការណ៍ ទៅក្រុមគ្រួពេទ្យឲ្យចុះមកពិនិត្យសំណាក រកវិជ្ជមានកូវីដ១៩ ក្រោយពិនិត្យរួច ដោយបញ្ជាក់ពីក្រុមគ្រូពេទ្យថា បុរសស្លាប់ទាំងពីរនាក់ គឺអវិជ្ជមានកូវីដ១៩ និងបញ្ជាក់បន្តែមទៀតថា បុរសទាំង២នាក់នោះស្លាប់ ដោយខ្យល់គរពិតមែន បន្ទាប់មកក៏ទំនាក់ទំនង ទៅរថយន្តសាម៉ុយ ដើម្បីដឹកសពយកទៅបូជា៕ រក្សាសិទ្ធិដោយ៖ សា មេត



