Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ​បើក​ថយក្រោយ​កិន​ចំក្បាល​ក្មេង​អាយុ​ ១​ខួប​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទី​រពេទ្យ​

ភ្នំពេញ​÷​ក្មេងប្រុស​ម្នាក់​ទើបតែ​អាយុ​ ១​ខួប​ បាន​បាត់​បង់ជីវិត​ ក្រោយពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ បន្ទាប់ពី​មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ​បើក​ថយក្រោយ​មិន​ប្រ​យ័ត្ន រួច​កឹ​ន​ចំ​ពីលើ​ចំហៀង​ក្បាល​ក្មេង​ឈាម​ស្រោច​ពេញមុខ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​។ ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​ឲ្យ​នៅ​ដោះស្រាយ​ជាមួយ​ម្តាយ​សព​ក្មេងរងគ្រោះ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦និង៣០​នាទី​យប់ ​ថ្ងៃទី​២៣ ខែ​ឧ​សភា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ចំណុច​ក្នុង​បុរី​លឹម​ឈាង​ហាក់ ក្នុងភូមិ​គ្រាំង​ដូនតី សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ក្មេង​មានឈ្មោះ ឡាយ​គឹម ហេង ភេទ​ប្រុស អាយុ​១​ខួប បច្ចុប្បន្ននៅ​ជាមួយ​ម្តាយ​ក្នុង​បុរី​លឹម​ឈាង​ហាក់ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅខេត្ត​ត្បូងឃ្មុំ។

​ប្រភព​ព័​ត៍​មាន​ពី​ឪពុក​ក្មេងរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​ដោយ​រូបគាត់​បាន​យក​ក្មេងរងគ្រោះ​ត្រូវជា​កូន​ទៅ​ងូតទឹក ​ពេលដែល​ងូតទឹក​ឲ្យ​រួច​ គាត់​ក៏បាន​ប្តូរសំលៀកបំពាក់​ឲ្យ​ បន្ទាប់មក​ស្រាប់តែ​ក្មេងរងគ្រោះ​ខាងលើ​បាន​ដើរ​ចេញពី​ក្នុង​បន្ទប់​មក​រត់​លេង​នៅ​ខាងក្រៅ​ជិត​នឹង​កន្លែងកើតហេតុ ខ​ណៈភ្លាម​នោះដែរ ​ស្រាប់តែ​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ឡើង​ទៅលើ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ដែល​មិន​ចាំ​ស្លាក​លេខ​បាន​បើក​អា​យ៉ែ​ថយក្រោយ​ ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ​ក៏​កិន​ចំ​ពីលើ​ចំហៀង​ក្បាល​ក្មេង​ឈាម​ស្រោច​ពេញមុខ​ដំបូង​នៅមាន​ដង្ហើម​ ដោយ​ម្តាយ​ឪពុក​ក្មេង​បានហៅ​កង់​បី​មក​ដឹក​យកទៅ​មន្ទី​រពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ដែ​រ តែ​អកុសល​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ស្លាប់បាត់​បង់ជីវិត​តែម្តងទៅ ​បន្ទាប់ មក​ពួកគាត់​ក៏បាន​រាយការណ៍​ទៅខាង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាម​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនិង​ខាង​ជំនាញ​ចរាចរណ៍​ចុះមក​ដល់​ រួច​ក៏បាន​ឃាត់​បុរស​ជា​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចោមចៅ​ទី ២ ដើម្បី​ធ្វើការ​សាកសួរ​បន្ទាប់មក​ដោយ​ភាគី​ខាង​រថយន្ត​បង្កសុំ​ឪពុកម្តាយ​ក្មេងរងគ្រោះ​សុំ​សង​ជា​សំណង​៤៥០០​ដុល្លារ បញ្ចប់រឿង​ដោយ​មិនមាន​ការប្ដឹង​ផ្ដល់​នោះទេ បន្ទាប់មក​ឪពុកម្ដាយ​ក្មេងរងគ្រោះ​ក៏​ព្រម​ទទួល​សំណង ៤៥០០​ដុល្លា​បញ្ចប់រឿង​តែម្ដងទៅ​៕ ដោយ ៖ សាមេ​ត​

×