Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាមបញ្ជាក់ថា យេី​ងនៅតែមាន​ភាពជា​ម្ចាស់ការគ្រប់គ្រង​បាន​ដដែល បេី​ទោះបីជាស្ថានភាពអ្នកជំងឺកូ​វីដ-១៩ កំពុងតែមានការកេី​ន​ឡេី​ង

កំពង់ចាម​៖ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ប្រជុំ​បន្ទាន់ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បន្ថែម​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០-​កុម្ភៈ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា យេី​ងនៅតែមាន​ភាពជា​ម្ចាស់ការគ្រប់គ្រង​បាន​ដដែលបេី​ទោះបីជាស្ថានភាពអ្នកជំងឺកូ​វីដ-១៩ កំពុងតែមានការកេី​ន​ឡេី​ង ដោយយេី​ង​មានភារ​កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។ យេី​ងបានរៀបចំអតីតសណ្ឋាគារមេគង្គធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូ​វីដ-១៩ ដែលមាន​បំពាក់​សម្ភារៈ​បរិក្ខា និង​មាន​គ្រែ​អ្នកជំងឺចំនួន ៤៧៤​គ្រែ​។ បន្ថែមពីនេះ យើង​ក៏បាន​គិតគូរ និង​ត្រៀមលក្ខណៈ​ជាស្រេច ក្នុងដំណាក់កាល​ឆ្លងរីករាលដាលនៃជំងឺកូ​វីដ-១៩ ដែល​កំពុងតែមានសន្ទុះកេី​ន​ឡេី​ងនេះ ដោយ​រដ្ឋបាលខេត្ត បានរៀបចំ​កន្លែង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល នៅ​វិទ្យាល័យ​ព្រះសីហនុ ដែលមាន​គ្រែ​ចំនួន ៩០០​គ្រែ​បន្ថែមទៀត។ ទន្ទឹមនឹងនោះ​យេី​ង​ក៏បានរៀបចំហើយជាស្រេច​ចំពោះ​ក្រុមគ្រូពេទ្យសម្រាប់ព្យាបាល និងចាក់វ៉ាកសាំងបង្ការជំងឺកូ​វីដ-១៩ បានគ្រប់ចំនួន ដោយមាន​ទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេងអ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម និង​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំងមានបំពាក់សម្ភារ​បរិក្ខារពេទ្យគ្រប់គ្រាន់ផងដែរ សម្រាប់ចេញអន្តរាគមន៍នៅពេលចាំ​បាច់។​

​គួរបញ្ជាក់ថា​៖ សម្រាប់ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​២០២១​នេះ មន្ទីរសុខាភិបាល​នៃ​រដ្ឋបាលខេត្ត កំពង់ចាម បាន​យក​សំណាក​លើក​ម្មករ កម្មការិនី ចំនួន​៣.២២៩​នាក់ ក្នុងនោះ​លទ្ធផល​តេស្ដ​រហ័ស រក​ឃេី​ញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥០​នាក់ ហេី​យ បានបញ្ជូនអ្នកជំងឺទាំងនោះទៅព្យាបាល នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម (​សរុប​អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ៣៩៥​នាក់​) និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​យកទៅធ្វើច​ត្តា​ឡី​ស័ក ព្រមទាំងបាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យទាក់ទងជាមួយនឹង​អ្នកជំងឺ​ខាងលើ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាកនៅ​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ឬ​ត្រូវរាយការណ៍ជូន​អាជ្ញាធរមូលដ្ឋាន​ជាបន្ទាន់ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×