Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ និង​សិស្ស​និស្សិត មួយចំនួន ដែល​គង់​/​ស្នាក់នៅ​កុដិ​មួយ​នៃ វត្ត​សារា​វ័ន​តេ​ជោ វិជ្ជមាន​កូ​វីដ​១៩


​ភ្នំពេញ​៖ ព្រះសង្ឃ និង​សិស្ស​និស្សិត មួយចំនួន ដែល​គង់​/​ស្នាក់នៅ​កុដិ​មួយ​នៃ វត្ត​សារា​វ័ន​តេ​ជោ ធ្វើតេស្ត​រកឃើញ​មាន វិជ្ជមាន​កូ​វីដ​១៩ និង​ត្រូវបាន​និមន្ត​/​នាំយកទៅ​ព្យាបាល​។​

​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចេញចូល និង​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ និង​សិស្ស​និស្សិត​នៅ វត្ត​សារា​វ័ន​តេ​ជោ ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក និង តាមដាន​សុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពី​បាន​ប៉ះពាល់ ឬ​ទៅកាន់​តំបន់​ហានិភ័យ​នេះ​។​

ព្រះ​មង្គល​ស​ត្ថា កង ណា​ម៉ា​នី បាន​គូសបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កថា នៅ​រសៀល​ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ​២០២១ គ្រូពេទ្យ​បាន​ទៅយក​សំណាក​ពី​ព្រះសង្ឃ និង​សិស្ស​និស្សិត​ដែល​គង់ និង​ស្នាក់​នៅកុដិ​មួយ​នែ​វត្ត​សារា​វ័ន​តេ​ជោ យក​សំណាក ២០​អង្គ​/​នាក់ ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ ចំនួន​ប្រហែល​១០​អង្គ​/​នាក់ ហេតុដូចនេះ​សូម​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​គ្រប់​វត្ត ញាតិ​ញោម​ទាំងអស់​ដែល​អញ្ជើញ​ទៅ​វត្ត​សូម​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ​៣​កុំ ឲ្យ​បាន​ខ្ពស់ និង​មាន​ស្មារតី​គ្រប់ពេល ជាពិសេស​រក្សា​គម្លាត ។

​ស​ព្វេ សត្តា អ​វេរា ហោ​ន្តុ សុ​ខិ​តា ហោ​ន្តុ និ​ទ្ទុក្ខា ហោ​ន្តុ អ​ព្យា​ប​ជ្ឈា ហោ​ន្តុ អ​និ​ឃា ហោ​ន្តុ ទិ​ឃា​យុ​កា ហោ​ន្តុ អ​រោគា ហោ​ន្តុ ស​ម្ប​ត្តី​ហិ ស​មិ​ជ្ឈ​ន្តុ សុ​ខី អត្តា​នំ បរិ​ហរ​ន្តុ ។​

​សូម​ឲ្យ​មនុស្ស សត្វ​ទាំងអស់ កុំ​មាន​ពៀរ​នឹង​គ្នា សូម​ឲ្យ​បានតែ​សេចក្តីសុខ ឲ្យ​ប្រាសចាក​ទុក្ខ កុំ​ព្យាបាទ​គ្នា កុំ​មាន​សេចក្តី​ព្រួយ​ចំបែង សូម​ឲ្យ​មាន​អាយុ​វែង កុំ​ឲ្យ​មាន​រោគ សូម​ឲ្យ​បាន សម្រេច​ដោយ​សម្បត្តិ​ទាំងឡាយ សូម​រក្សា​នូវ​ខ្លួន​ឲ្យ​ជា​សុខ​រៀង​ទៅ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×