Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នពាក់ព័ន្ធ មិនទាន់ចុះស៊ើបអង្កេត ឈ្មួញយកគ្រឿងចក្រទន្រ្ទានព្រៃ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ សមត្ថកិច្ចពាក់ព័ន្ធ ពុំទាន់បានចុះស៊ើបអង្កេត លើឈ្មួញយកគ្រឿងចក្រមួយគ្រឿង ទៅទន្រ្ទានព្រៃធម្មជាតិ នៅចំណុចក្រោយភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅឡើយទេ។

នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ គ្រឿងចក្រពណ៌លឿងមួយគ្រឿង កំពុងវ៉ៃព្រៃយកដីគ្រប់គ្រង ដោយមន្ត្រីអភិរក្សបរិស្ថាន ធ្វើជាកម្មសិទ្ធិ នៅចំណុចទីតាំងខាងលើ។ អ្នកមើលការខុសត្រូវគ្រឿងចក្រនៅទីនោះ បាននិយាយថា ស្ថាប័នមួយចំនួន ចុះទៅយកលុយអស់ហើយ គេមិនបង្រ្កាបទេ។ ដោយស្ថាប័នខ្លះ ចុះទៅយកលុយភ្លាម ហើយខ្លះទៀត តម្រូវឲ្យបង់ជាខែ ក្នុងមួយគ្រឿងខ្ទង់លានរៀលឯណោះ។

ផ្ទុយពីនេះ បើសិនជាមិនមានអ្នករត់ការទេនោះ គេក៏មិនអាចយកគ្រឿងចក្រ ទៅវ៉ៃព្រៃនៅតំបន់អភិរក្សការពារបានសុខដែរ។

តាមការឲ្យដឹងពីអ្នកសុីឈ្នួល បានបន្តថា ទាក់ទងនឹងគម្រោងសម្អាតព្រៃ ចំណុចខាងលើ មានទំហំផ្ទៃដីជាង២០ហិកតា ដោយក្នុង១ហិចតា​ វៃសម្អាតព្រៃតម្លៃ៦៥០ដុល្លារ យកប្រាក់ពីម្ចាស់ដី។

ដោយឡែកថៅកែគ្រឿងចក្រ គឺជាអ្នកចាំបញ្ជាពីក្រោយរត់ការបង់ប្រាក់ តាំងពីក្រោមដល់ខេត្ត។ គ្រឿងចក្រមួយនេះ មានតម្លៃជាង១០មុឺនដុល្លារ ដឹកមកពីក្រៅខេត្ត ទើបតែចូលសម្អាតព្រៃ បាន២ទៅ៣ថ្ងៃប៉ុណ្ណោះ។ គេនឹងសម្អាតព្រៃ ឲ្យបានស្អាតរួចរាល់ ក្នុងពេលឆាប់ៗ នឹងបន្តវៃព្រៃជាបន្តទៀត។

គេសង្កេតឃើញថា ព្រៃនៅតំបន់នោះ មានទំហំរាប់សិបហិកតា ត្រូវបានគេកាប់ទន្ទ្រាន ដុតព្រៃចោលយកដីធ្វើជាកម្មសិទ្ធិ។ ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង មិនមានចំណាត់ការណាមួយឡើយទេ៕ រក្សាសិទ្ធិដោយ៖ សំណាង

×