Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រា្តលីសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំង ចំនួន២លានដូស រៀងរាល់សប្តាហ៍ ចាប់ពីខែតុលាទៅ

អូស្ត្រាលីសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងប្រភេទភីហ្វាយហ្ស៊ឺ (Pfizer) ចំនួន២លានដូសរៀងរាល់សប្តាហ៍ ចាប់ពីខែតុលាទៅ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Greg Hunt បានប្រាប់កាសែត Sydney Morning Herald (SMH) កាលពីថ្ងៃអាទិត្យ។


អូស្ត្រាលីបានបញ្ជាទិញ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទភីហ្វាយហ្ស៊ឺចំនួន៤០លានដូស ដែលទីក្រុងកង់បេរ៉ាមានបំណងប្រើប្រាស់ ដើម្បីចាក់ជូនចំនួនប្រជាជន ដែលមានអាយុក្រោម៥០ឆ្នាំ។
ប្រទេសអូស្តា្រលីបានបញ្ជាក់ពីមុនថា ខ្លួននឹងទទួលបាននូវវ៉ាក់សាំងភីហ្វាយហ្ស៊ឺ ដែលបានបញ្ជាទិញក្នុងត្រីមាសទី៤ឆ្នាំ២០២១។ យ៉ាងណាមិញពេលវេលា នៃការដឹកជញ្ចូនវ៉ាក់សាំងដំបូងចំនួន២០លានដូសនេះ មិនទាន់បានដឹងច្បាស់មុននៅឡើយទេ។

លោក Hunt បានប្រាប់កាសែតដដែលខាងលើថា ការផ្គត់ផ្គង់វ៉ាក់សាំងភីហ្សាយហ្ស៊ឺនឹងពន្លឿននៅខែថ្មី ហើយនិងធ្វើឱ្យអូស្រា្តលីទទួលបាន២លានដូសនៅសប្តាហ៍បន្ទាប់ចាប់ពីខែតុលាទៅ។


អូស្ត្រាលីបានកត់ត្រាពីការកម្រិត នៃឆ្លងកូវីដ១៩ទាប ក្រោមចំនួន៣ម៉ឺនករណី និងមានចំនួនអ្នកស្លាប់ចំនួន៩១០នាក់។ ទោះបីជាការចាក់វ៉ាក់សាំងជាតិ បានខកខាននូវគោលដៅកំណត់ក៏ដោយ មន្រ្តីសុខាភិបាលបានបង្កើន កម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ១ លានដូសក្នុងរយៈពេល ១៧ ថ្ងៃចុងក្រោយនេះ។
រហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងសរុបប្រហែលជា ៣.៥ លានត្រូវបានគេប្រើគឺតិចជាងចំនួន ៤ លានដែលបានសន្យានៅចុងខែមីនា៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×