មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាននិយាយថា មេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី គឺមានសុខភាពល្អនៅក្នុងផ្ទះ ហើយលោកស្រីនឹងអាចបង្ហាញខ្លួន នៅក្នុងតុលាការ ក្នុងរយៈពេលពីរបីថ្ងៃខាងមុនទៀតនេះ។ នេះបើយោងទៅតាមការផ្តល់ បទសម្ភាសន៍ជាលើកដំបូង របស់លោកចាប់តាំងពីផ្តួលរលំរដ្ឋ ក្នុងប្រហារ ១កុម្ភៈ។

រដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរ។ ក្នុងនោះ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយប្រឆាំង និងរបបយោធាដែលកំពុងកាន់អំណាច បានវាយប្រហារទៅលើប៉ុស្តិ៍យោធាមួយ នៅក្នុងទីក្រុងរុករករ៉ែភាគពាយព្យមួយនៃប្រទេសមីយ៉ាន់ម៉ា ហើយឧប្បត្តិហេតុហឹង្សាផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កំពុងបានកើតឡើង នៅផ្នែកមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា។

លោកស្រីស៊ូជី គឺជាបេក្ខភាពជ័យលាភីរង្វាន់ណូបែលសន្តិភាព សម្រាប់ការតស៊ូដ៏យូរអង្វែងរបស់លោកស្រីប្រឆាំង នឹងមេដឹកនាំយោធាមុន គឺស្ថិតនៅក្នុងចំណោមមនុស្សជាង ៤០០០ នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ។ លោកស្រី បានប្រឈមនឹងការចោទប្រកាន់ថា នាំចូលឧបករណ៍វិទ្យុទាក់ទង(walkie-talkie) ខុសច្បាប់ និងត្រូវបានគេចោទប្រកាន់រហូតដល់ការ រំលោភច្បាប់សំងាត់របស់រដ្ឋ។

លោក មីន អ៊ុងឡាំង បាននិយាយតាមរយៈវីដេអូ ភ្ជាប់ជាមួយប្រព័ន្ធផ្សព្វផ្សាយភាសាចិន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងថា “លោកស្រី អ៊ុង សានស៊ូជី មានសុខភាពល្អ។ លោកស្រីនៅផ្ទះ និងមានសុខភាពល្អ។
ក្នុងនោះ អ្នកសម្ភាសន៍ បានសួរមេដឹកនាំយោធាថា តើលោកគិតយ៉ាងម៉េច ចំពោះការអនុវត្តរបស់លោកស្រីស៊ូជីដែលមានអាយុ ៧៥ ឆ្នាំដែលត្រូវបានគេកោតសរសើរ យ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានចំនួនប្រជាជន ៥៣ លាននាក់សម្រាប់យុទ្ធនាការរបស់ លោកស្រីដែលបាននាំមកនូវកំណែទម្រង់ប្រជាធិបតេយ្យ។
លោកបានឆ្លើយតបថា “គាត់បានព្យាយាមអស់ពីសមត្ថភាព។ យ៉ាងណាមិញ លោកមីន អ៊ុងឡាំង បានបញ្ជាក់ជាថ្មីថា កងទ័ពបានដណ្តើមអំណាច ពីព្រោះមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងកំឡុងពេលបោះឆ្នោត ដែលគណបក្សរបស់លោកស្រីស៊ូជី បានឈ្នះកាលពីខែវិច្ឆិកា។ បើទោះបីជាការចោទប្រកាន់របស់យោធា ត្រូវបានបដិសេធដោយគណៈកម្មការរៀបចំការបោះឆ្នោត នៅពេលនោះក៏ដោយក្តី។

លោកបាននិយាយថា កងទ័ពនឹងរៀបចំការបោះឆ្នោត និងការផ្លាស់ប្តូរសក្តានុពល លើរដ្ឋធម្មនុញ្ញដែលត្រូវបានគេកំណត់ហើយ នឹងត្រូវធ្វើឡើងវិញ ប្រសិនបើពួកគេជា“ ឆន្ទៈរបស់ប្រជាជន” ។
ការបង្ហាញខ្លួននៅតុលាការ របស់លោកស្រីស៊ូជី គឺគ្រោងធ្វើនៅថ្ងៃចន្ទនេះនៅរដ្ឋធានីណៃពិដោ។ រហូតមកដល់ពេលនេះលោកស្រី បានបង្ហាញខ្លួនតែតាមរយៈតំណភ្ជាប់វីដេអូប៉ុណ្ណោះ ហើយមិនទាន់ត្រូវបានអនុញ្ញាត ឱ្យនិយាយដោយផ្ទាល់ជាមួយមេធាវីរបស់លោកស្រីទេ។
របបយោធាបានលើកឡើងពីហេតុផល សន្តិសុខដែលមិនអនុញ្ញាតឱ្យលោកស្រីនិ យាយជាមួយមេធាវីរបស់លោកស្រីជាលក្ខណៈឯកជន ព្រោះអាជ្ញាធរយោធាមិនទាន់បានបង្កើតការគ្រប់គ្រង ប្រទេសក្នុងពេលប្រឈមមុខនឹងការតវ៉ាកូដកម្ម និងការបះបោរជាថ្មី។
កងទ័ពបានធ្វើការវាយប្រហារ ទម្លាក់គ្រាប់បែកជាច្រើនទៅលើទីតាំងរបស់ KIA ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក៏បានប៉ះទង្គិចជាមួយកងទ័ព ជនជាតិភាគតិចនៅភាគខាងកើត និងខាងលិច នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។
បើយោងទៅតាមសមាគមជំនួយ សម្រាប់ក្រុមសកម្មជនអ្នកទោស នយោបាយបាននិយាយថា កងកម្លាំងសន្តិសុខ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨១៥ នាក់ចាប់តាំងពីការធ្វើរដ្ឋប្រហារ។ ឆ្លើយតបទៅលើការស្លាប់ប្រជាជន លោកមីន អ៊ុងឡាំង បាននិយាយថា តួលេខពិតប្រាកដមានប្រហែល ៣០០ នាក់ប៉ុណ្ណោះ ហើយប៉ូលីស ៤៧ នាក់ក៏ត្រូវបានសម្លាប់ដែរ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

