Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ៖ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនូវឡើយទេ ប៉ុន្តែដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ ត្រូវតែបើកឲ្យការធ្វើចរាចរណ៍ឡើងវិញ

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា នៅភ្នំពេញ មិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកឲ្យការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជំរុញឱ្យអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោ។

ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល គឺធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ ខណៈដែលលោកនាំយកស្បៀងអាហារជាច្រើនមុខ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា “ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ។ ស្ថានភាពកូវីដ-១៩ នៅភ្នំពេញ មិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកឲ្យការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជំរុញឱ្យអនុវត្តនូវវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោ”។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែល
បានឧបត្ថម្ភអំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។ ការផ្តល់នូវជំនួយទាំងនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរស ដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមកិត្តិសេដ្ឋ បណ្ឌិត ដែលកន្លងមក តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួម បរិច្ចាគនូវទ្រព្យធនផ្ទាល់ ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការ រាតត្បាតពីមេរោគកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×