Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសខេត្តកែប តាមចាប់នារីរូបស្រស់ ដែលជាមុខសញ្ញា ចែកចាយគ្រឿងញៀន ដល់ខេត្តកំពត

ខេត្តកែប ៖ អនុវត្តតាមការសម្របសម្រួលនីតិវិធីពីលោក ឈា រីម៉ារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត និងតាមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយនគរបាលខេត្តកំពត ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ចំនួនមួយករណី ឋិតនៅភូមិម៉ាគេង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ស្រីណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមព៌ណសថ្លាចំនួន២កញ្ចប់ ទម្ងន់៤.៨២ក្រាមថ្លឹងទាំងថង់, ទូរសព្ទ២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។

ក្រោយចាប់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យើងបានបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តនីតិវិធីច្បាប់នៅព្រឹកនេះរួចហើយ៕រក្សាសិទ្ធិដោយ៖សួង សាម

×