ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ ពីគ្រូពេទ្យជាតារាហ្វេសប៊ុកម្នាក់ ដែលគ្រប់គ្នាដឹងថាជាស្រីធ្វើប្រុស ដែលល្បីល្បាញខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលកន្លងទៅ ក្រោយពីបានបង្ហោះរូបភាព និងវីដេអូ បង្ហាញភាពផ្អែមល្ហែមសឹងលើសជាតិស្ករ ដោយប្រើសុទ្ធតែពាក្យ «សំណព្វចិត្ត» ស្ទើរគ្រប់ពេល ទៅកាន់ស្រ្តីរូបស្រស់ស្អាតម្នាក់ជាគូស្នេហ៍ មានវ័យស្របាលៗគ្នា ធ្វើឲ្យមហាជននាំគ្នាស្ងើចសរសើរពុំដាច់ពីមាត់។

ជាការពិតណាស់ ពាក្យ «សំណព្វចិត្ត» របស់គាត់ បានផ្ទុះល្បីពេញបណ្តាញសង្គម ដែលរហូតធ្វើឲ្យហ្វេនៗ និងក៏ដូចអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាយកពាក្យដ៏ពេញនិយមនេះ ហៅគ្នាលេងតៗគ្នា ស្ទើរពាសពេញប្រទេស។
តែយ៉ាងណា ក្រោយបាត់មុខ ស្ងាត់អស់មួយរយៈពេលធំ និងមិនឃើញបង្ហាញភាពផ្អែមល្ហែម ជាមួយស្រី្តស្រស់ស្អាតម្នាក់នោះទៀត ស្រាប់តែពេលនេះ «ពូ» សំណព្វចិត្ត បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលស្ទើរដាច់ផ្ងារ បន្ទាប់ពីឃើញគាត់បានបង្ហោះសារលិខិតមួយ បញ្ជាក់ពីភាពនៅលីវ និងបន្ទាប់មកទៀត ក៏បានបង្ហោះសំណេរក្នុង Status បញ្ជាក់បន្ថែមហាក់កម្សត់ឯកោថា «ចង់បានមនុស្សដែលស្រឡាញ់ខ្ញុំពិត ហើយខ្លាចបាត់បង់ខ្ញុំគ្រប់ពេល និងគ្រប់ដណ្ហើមចេញចូលរបស់គេ តើនៅមានទេមនុស្សប្រភេទនេះ»។ នេះសបញ្ជាក់ឲ្យឃើញថា រវាងគាត់ និងម្ចាស់ស្នេហ៍មុន គឺបានបែកបាក់គ្នាហើយ។

ក្រោយពីបានឃើញបែបនេះ មហាជននាំគ្នាលាន់ម៉ាត់ហាក់សើចចំអកថា «សំណប់ចិត្ត single ទៀតហើយ, នៅលីវយ៉ាងម៉េច ចុះសំណព្វចិត្តរាជនីចាក់ថ្នាំឲ្យថ្ងៃមុន ទៅណាបាត់ហើយ?, ឱកាសធ្វើ s’nop 70 បានមកដល់ហើយ»។ រីឯអ្នកខ្លះទៀត ក្រោយពីបានឃើញពាក្យនៅលីវបែបនេះ ក៏បានពោលពាក្យឡើងឆ្អើមថា «សុខចិត្តស្លាប់ នៅពោះម៉ាយហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















