Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌុបគ្នាទៅលេងផ្ទះបងប្អូន តែអកុសល ត្រូវរថយន្តកិនស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

កណ្ដាល ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ គួរឲ្យអាណោចអាធ័ម និងម្នាក់ទៀត​រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ទៅលេងបងប្អូនបានទាក់ដៃចង្កូត ដួលខ្ទាតចូលកង់រថយន្តកិនចំក្បាល។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ អាទិត្យទី២៣ ខែ ឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១១៥ ក្នុងភូមិតាក្ដុល សង្កាត់ តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សពជនរងគ្រោះមានឈ្មោះ ផេត សោភា ភេទប្រុសអាយុ៣២ឆ្នាំ មុរបរកម្មករសំណង់ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរ និងបុរសម្នាក់ទៀត ជិះម៉ូតូឌ្រីមសង់០១៩ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HT 5823 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទាក់ដៃចង្កូតជាមួយរថយន្ត បណ្ដាលដួលចូលកង់រថយន្តកិនចំក្បាល ធ្លាយខួរស្លាប់គួរឲ្យរន្ធត់ ចំណែករថយន្តបង្ក ព្យាយាមបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកកន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅ ស្នងការដ្ឋានខេត្តកណ្ដាល រង់ចាំធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព រករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖មីដា

×