Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលក្រុងបាវិត ផ្អាកដំណើរការផ្សារ ជីភូ និងផ្សារ ថូម៉ាក ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ រយៈពេល៧ថ្ងៃ

ខេត្តស្វាយរៀង ៖ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋាភិបាលក្រុងបាវិត ខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទៅទិញឥវ៉ាន់នៅក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងនៅក្នុងផ្សារ ថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលកន្លងមក មានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមាន បានមកទិញឥវ៉ាន់នៅផ្សារខាងលើ។

នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលក្រុងបាវិត បានធ្វើការផ្អាកដំណើរការបណ្តោះអាសន្ន រាល់ការចេញចូលក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងនៅក្នុងផ្សារ ថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងបាវិត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទៅទិញឥវ៉ាន់ នៅក្នុងផ្សារជីភូ និងនៅផ្សារ ថូម៉ាក ក្រុងបាវិត ឬប៉ះពាល់ជាមួយអ្នកជំងឺ កូវីដ-១៩ សូមអញ្ជើញមកយកសំណាក ធ្វើតេស្តរកមេរោគ កូវីដ-១៩ ជាបន្ទាន់ នៅទីតាំងយកសំណាក អតីតយានដ្ឋានMr so ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មាន ទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាក នៅប៉ុស្ដិ៍យកសំណាក ដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬ ធ្លាប់ទៅទីកន្លែងនោះ៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ

×