Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែនស្រណោះ ! មុនដង្ហើមចុងក្រោយ ប្រពន្ធគាត់មានពាក្យផ្តាំផ្ញើ សូមឲ្យប្តីជួយធ្វើរឿងមួយនេះផង ឮហើយខ្លោចចិត្ត

ភ្នំពេញ ៖ ជីវិតមនុស្សសត្វលោក កើតមកនៅលើភពផែនដីនេះ មិនទៀងទាត់នោះទេ កើតចាស់ឈឺស្លាប់ទៅវិញ គឺជាច្បាប់ធម្មជាតិតាក់តែង ចំពោះសព្វសត្វលោកស្មើៗគ្នា មិនប្រកាន់វ័យចាស់ ឬ ក្មេង នោះឡើយ។ សមដូចពុទ្ធគាថា ទ្រង់សម្តែងយ៉ាងនេះថា សង្ខារធម៌ទាំងឡាយ មិនទៀងមែនពិត មានកិរិយា កើតឡើង និងវិនាសទៅ វិញជា ធម្មតា រមែងកើតឡើង ហើយរលត់ទៅ វិញ លុះតែ រលត់នូវសង្ខារទាំងឡាយ នោះ ហើយទើបបាននូវសេចក្តីសុខគ្រប់យ៉ាង។

ដោយឡែក ថ្មីៗនេះ មហាជនជាច្រើនពិតជាសម្តែង នូវការសោកស្តាយ និងរំជួលចិត្តជាខ្លាំង បន្ទាប់ពីបានដឹងថា ស្រ្តីម្នាក់បានឆ្លងជំងឺកូវីដ១៩ ខណៈមានផ្ទៃពោះ ក៏ត្រូវបានក្រុមគ្រូពេទ្យ ជួយបង្កើតកូនរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែ អ្វីដែលគួរឲ្យរន្ធត់ចិត្តបំផុតនោះ គឺដោយសារស្ថានភាពជំងឺកូវីដ បានធ្វើទុក្ខខ្លាំង រហូតផ្តាច់ជីវិតម្តាយ ធ្វើឲ្យបុរសជាប្តីស្រែកទ្រហ៊ោយំ សោកស្រណោះយ៉ាងខ្លាំង។

នេះបើយោងតាមការបង្ហោះពីបុរសជាប្តីដែលមានគណនីហ្វេសប៊ុកឈ្មោះ Hm Seha បានសរសេររៀបរាប់ ទាំងក្តីរន្ធត់ចិត្តឥតឧបមាថា៖ «សូមអូនទៅឲ្យបានសុខណា បងនឹងនៅមើលថែកូនយើង និងបងប្រុសអូន ឲ្យបានល្អ តាមដែលអូនបានផ្តាំបងលើកចុងក្រោយ បងស្រឡាញ់អូនខ្លាំងណាស់ មាសមុំប្រពន្ធបង មាសមុំ ហមសីហា កូនប្រុសយើងឈ្មោះ សៀវ ហេង»។

ទន្ទឹមនឹងដំណឹងដ៏សៅ បំផុតនេះផងដែរ ឃើញថាមានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងអារម្មណ៍សោកស្ដាយជាខ្លាំង និងព្រមទាំងបានផ្ញើ សាររំលែកទុក្ខយ៉ាងក្រៀមក្រំនេះ ទៅ ដល់គ្រួសារនៃសពផង ហើយក៏បួងសួង សូមឲ្យវិញ្ញាណក្ខន្ធសពស្រ្តីរងគ្រោះ ដោយសារជំងឺដ៏កាចសាហាវនេះ ឆាប់បានទៅ កាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×